នាង Seolhyun សរសើរ Lee Min Ho ក្នុង កម្មវិធី “Entertainment Weekly”

កូរ៉េ៖ តារាចម្រៀង និងជាតារា សម្តែងសមាជិក ក្រុមច្រៀង AOAនាង  Seolhyun ថ្មីៗនេះបាន សរសើរតារា សម្តែង Lee Min Ho ជាមិត្តរួម អាជីពក្នុង កម្មវិធី“Entertainment Weekly”កាលពីម្សិលមិញ។

ព័ត៌មានពី កាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នេះថាពេលជួប សម្ភាសក្នុងកម្មវិធី “Entertainment Weekly” តារាសម្តែងវ័យ២១ឆ្នាំនាង Seolhyunដែលជាតួស្រី ក្នុងខ្សែភាពយន្ត“Gangnam 1970” ដែលដើរតួ ជាមួយកំពូលតារាសម្តែង Lee Min Ho បាននិយាយថា Lee Min Ho ជាមនុស្សល្អ និងចេះយកចិត្តទុកដាក់ ជាមួយមនុស្សជុំវិញខ្លួន ។

នាងបន្ថែមថា" លោក Lee Min Ho មានអាយុ ច្រើនជាងខ្ញុំ តែពេលធ្វើការ ជាមួយគ្នា គាត់ជាមនុស្ស ពូកែលេងសើច ហើយយកចិត្តទុកដាក់ ចំពោះខ្ញុំណាស់ ខ្ញុំមានអារម្មណ៍ល្អ ដែលបានសហការ ជាមួយគាត់” ។   

ក្រោយបង្ហាញខ្លួន ជាមួយគ្នាក្នុងខ្សែភាពយន្ត “Gangnam 1970” តារាសម្តែងទាំងពីរ Seolhyunនិង Lee Min Ho ក៏ត្រូវបានជ្រើសរើស ជាអគ្គរដ្ឋទូតផ្សព្វផ្សាយ យុទ្ធនាការ ទេសចរណ៍របស់ ប្រទេសកូរ៉េកាលពី ឆ្នាំ២០១៥ ផងដែរ ៕

នាង Seolhyun សរសើរ Lee Min Ho ក្នុង កម្មវិធី “Entertainment Weekly”

នាង Seolhyun សរសើរ Lee Min Ho ក្នុង កម្មវិធី “Entertainment Weekly”