លេចឮថា ពេជ្រ សោភា ចេញពីហង្សមាស ចូល ថោន

លេចឮថា ពេជ្រ សោភា ចេញពីហង្សមាស ចូល ថោន

ភ្នំពេញៈ ទស្សនិកជននៅចាំបានថា កាលពីពេលកន្លងទៅនេះ តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា បានផ្ទុះជម្លោះចម្រូងចម្រាស់ ជាមួយខាងអ្នកគ្រប់គ្រងទូទៅ របស់ផលិតកម្មហង្សមាស រហូតដល់នាងអត់ទ្រាំ មិនបានក៏ប្រកាសជាសាធារណៈ នៅលើ Facebook ថានាងនឹងដើរចេញពីផលិតកម្ម ហង្សមាសថែមទៀតផង ។ ក្រោយពីនាងបានប្រកាស ជាសាធារណៈបែបនេះរួច ក៏ស្រាប់តែមាន ពាក្យចចាមអារ៉ាមថា នាងអាចនឹងបោះជំហានចូលទៅជ្រកក្នុងផលិតកម្មថោន ដែលនាងរំពឹងថាផលិតកម្មនេះ អាចជ្រោងប្រជា ប្រិយភាពរបស់នាង ឲ្យអណ្តែត និងនៅតែរក្សាកេរ្តិ៍ឈ្មោះល្បីបានដដែល ។

នៅពេលថ្មីៗនេះមាន ពាក្យចចាមអារ៉ាមលើកឡើងថា ការចាកចេញពីផលិតកម្មហង្សមាស របស់ អ្នកនាង ពេជ្រ សោភា ពីទ្រនំដែលធ្លាប់ ជ្រកជាច្រើនឆ្នាំនេះ ត្រូវបានគេសង្ស័យថា នាងអាចមានគម្រោងទៅជ្រកក្រោមផលិតកម្មថោន ដែលជាផលិតកម្មដែលមានប្រជាប្រិយភាព មិនចាញ់ផលិតកម្មហង្សមាសឡើយ ។ ហើយមិនតែប៉ុណ្ណោះ នាងថែមទាំងបានព្យាករណ៍ទុកថា ផលិតកម្មនេះអាចទទួលស្នាដៃ តែងនិពន្ធ ចម្រៀងរបស់នាងនិងជួយជ្រោងប្រជាប្រិយភាពរបស់នាង ឲ្យល្បីល្បាញដដែល ។

ប្រភពដដែលបានបង្ហើបឲ្យដឹងទៀតថា វាពិតជារឿងមួយដែលចៃដន្យខ្លាំងណាស់ ស្របពេលដែលតារាចម្រៀង អ្នកនាង ពេជ្រ សោភា ប្រកាសចាកចេញពីហង្សមាស បែរជាតារាចម្រៀងផ្អែមស្រទន់ កញ្ញា សុគន្ធ នីសា ក៏ចេញមុខប្រកាសថាខ្លួន កំពុងតែត្រៀមខ្លួនចាកចេញ ពីផលិតកម្មថោន វិលមករកឆ្នាំចាស់ (ផលិតកម្មចាស់) វិញ ដោយធ្វើឲ្យទស្សនិកជនមានការងឿងឆ្ងល់ថា ការចាកចេញរបស់ពួកគេ វាជាការផ្លាស់ប្តូរ ដោយគ្រោងទុកឫក៏ជារឿងចៃដន្យ។

ជុំវិញព័ត៌មានដែលលេចឮថា តារាចម្រៀងដែលមានស្វាមី ជាអាណិកជនខ្មែររស់នៅអាមេរិក អ្នកនាង ពេជ្រ សោភា ចាកចេញពី ផលិតកម្មហង្សមាស ចូលថោននោះ Looking TODAY មិនអាចទាក់ទង សាកសួរតារារូបនេះបានទេ ។ តែដោយឡែក លោក មាស សុខរតនៈដែលជាអ្នកគ្រប់គ្រងទូទៅ ក្នុងផលិតកម្មថោន បានប្រាប់ឲ្យដឹងថា « ចំពោះរឿង ពេជ្រ សោភា ចេញពីផលិតកម្មចាស់ផ្លាស់ ចូលផលិតកម្មថោននោះ មិនមែនជាការពិតឡើយ ហើយម្យ៉ាងទៀតខ្ញុំក៏អត់ទាន់ បានទទួលព័ត៌មានណាមួយ ទាក់ទងរឿងនេះនៅឡើយទេ » ៕

លេចឮថា ពេជ្រ សោភា ចេញពីហង្សមាស ចូល ថោន

លេចឮថា ពេជ្រ សោភា ចេញពីហង្សមាស ចូល ថោន

លេចឮថា ពេជ្រ សោភា ចេញពីហង្សមាស ចូល ថោន

លេចឮថា ពេជ្រ សោភា ចេញពីហង្សមាស ចូល ថោន

លេចឮថា ពេជ្រ សោភា ចេញពីហង្សមាស ចូល ថោន

លេចឮថា ពេជ្រ សោភា ចេញពីហង្សមាស ចូល ថោន