តារាសម្តែង Kang Dong Won ចូលផលិតកម្ម YG Entertainment

កូរ៉េ៖ ក្រៅពីសមាជិកដែលសុទ្ធសឹង ជាតារាចម្រៀងនិងតារាសម្តែងល្បីៗថ្ងៃ នេះផលិតកម្ម YG Entertainment បានស្វាគមន៍សមាជិកថ្មីម្នាក់ទៀតគឺតារាសម្តែងរូបសង្ហាលោក  Kang Dong Won ។

ព័ត៌មានពី YG Entertainment បានឲ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ៣៤ឆ្នាំលោក Kang Dong Won នៅថ្ងៃទី១៨នេះ ដែលជាថ្ងៃខួបកំណើតរបស់ខ្លួនផង បានឈានជើងចូលក្នុងផលិតកម្ម YG Entertainment ជាផលិតធំជាងគេនៅកូរ៉េខាងត្បូង និងជាផ្ទះរបស់តារាល្បីជាច្រើន ដូចជាក្រុម Big Bang ,2NE1 , PSY តារាសម្តែងនាង Choi Ji Woo និងតារាល្បីៗជាច្រើនរូបទៀត។

YG បានប្រកាសជាផ្លូវការ ដោយបង្ហាញរូបភាព របស់តារាសម្តែង Kang Dong Won និងសរសេរថា“ស្វាគមន៍មកកាន់ YG Entertainment” ថែមទាំងពាក្យជូនពរថ្ងៃខួបកំណើតទៀតផង។ មុនពេលចូលផលិតកម្ម YG គេបានឃើញលោក Kang Dong Won និងម្ចាស់ផលិតកម្មលោក Yang Hyun Suk ណាត់ជួបគ្នាជាញឹកញាប់ ពិភាក្សាការងារដែលអ្នកទាំងពី មានឆន្ទៈតែមួយធ្វើយ៉ាងណាឲ្យផលិតកម្មកាន់តែល្បីរន្ទឺឡើង។

ប្រភពបានឲ្យដឹងទៀតថា កាលដែលចូលជាសមាជិកគ្រួសារ YG ដោយសារ Kang Dong Won មើលឃើញថាលោក Yang Hyun Suk ជាថ្នាក់ដឹកនាំម្នាក់ដែលមានទស្សនវិស័យច្បាស់លាស់និង មានគំនិតឆ្នៃប្រឌិត។

អតីតតារាម៉ូដែល Kang Dong Won ដែលមានឈ្មោះបោះសម្លេងស្រាប់ទាំងនៅប៉ែកអាស៊ី និងអ៊ឺរុបផងនោះបានចាប់ផ្តើមអាជីពជាតារាសម្តែងនៅឆ្នាំ ២០០៣ តាមរយៈភាពយន្តរបស់ទូរទស្សន៍ MBC និងខ្សែភាពយន្តជាច្រើនទៀត ហើយភាពយន្តចុងក្រោយរបស់តារារូបនេះគឺ  “A Violent Prosecutor” នឹងត្រូវចាក់បញ្ចាំងនៅខែក្រោយនេះ៕

តារាសម្តែង Kang Dong Won ចូលផលិតកម្ម YG Entertainment

តារាសម្តែង Kang Dong Won ចូលផលិតកម្ម YG Entertainment