​វិធី​លួងលោម​ដៃគូ ឲ្យ​រួមភេទ​ជាមួយ​អ្នក

​វិធី​លួងលោម​ដៃគូ ឲ្យ​រួមភេទ​ជាមួយ​អ្នក

​ធ្វើខ្លួន​ឲ្យ​ទុកចិត្តបាន​
​ប្រសិនបើ​អ្នក​ចង់​ឲ្យ​សង្សា​ររបស់​អ្នក ព្រម​ធ្វើការ​រួមភេទ​ជាមួយ​អ្នក រឿង​ដំបូង​គេ ដែល​អ្នក​គួរ​យកចិត្តទុកដាក់​គឺ ធ្វើឲ្យ​សង្សា​របស់អ្នក​ជឿទុកចិត្ត ថា​អ្នក​មិន​បោះបង់​នាង​ចោល ក្រោយពេល​បាន​ខ្លួនប្រាណ​របស់​នាង​។​

​ផ្តល់​ពេលវេលា​ឲ្យ​នាង​
​មនុស្ស​ស្រី​ច្បាស់​ជា​ដឹងថា អ្នក​គិត​យ៉ាងម៉េច ចំពោះ​គេ​ហើយ ប៉ុន្តែ បើ​គេ​មិនទាន់​ទុកចិត្ត ឬ​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ធ្វើការ​រួម​ភេទ​ទេ ចូរ​អ្នក​កុំ​បង្ខំ​នាង​ឲ្យសោះ​។ ចូរ​ផ្តល់​ពេលវេលា​សម្រាប់​នាង ហើយ​នៅពេល​ដែល​នាង​សម្រេចិត្តថា OK អ្នកនឹង​ដឹង​តាមរយៈ​កាយវិការ ឬ​ពាក្យ​សំដី​របស់​នាង​ជា​មិនខានឡើយ​។​

​កុំ​ធ្វើ​ខ្លួន​ដូចជា មនុស្ស​ដែល​ដឹង​ច្បាស់​អំពី​រឿង​លើ​គ្រែ​
​កុំ​បង្ហាញ​អំពី​អ្វី​ដែល​អ្នកដឹង អំពី​រឿង​ផ្លូវភេទ​ឲ្យសោះ ពីព្រោះ នាង​នឹង​អាច​គិត​ថា អ្នក​ធ្លាប់មាន​បទពិសោធន៍​ច្រើន និង​មិនមែន​ជា​មនុស្ស​ប្រុស​ស្មោះត្រង់​ឡើយ​។​

​ស្មោះត្រង់​
​ការ​រួមភេទ ជាមួយនឹង​ដៃគូ​របស់​អ្នក អាច​បញ្ជាក់​អំពី​អនាគត​របស់​អ្នក​ទាំង​ពីរ​។ មនុស្ស​ស្រី មិន​ចង់​មាន​ថ្ងៃ​ដំបូង​ពីរ​បី​ដង​នោះទេ ដូច្នេះ ប្រសិន​បើ​នាង​យល់ព្រម​នឹង​អ្នក នាង​ច្បាស់​ជា​ចង់ និង​ប្រាកដថា អ្នក​ជា​គូ​អនាគត​របស់​នាង​ហើយ​។ ដូច្នេះ អ្នក​ក៏​ត្រូវ​មាន​ភាពស្មោះត្រង់ និង​ត្រូវ​យក​នាង​ឲ្យបាន​នៅ​ថ្ងៃក្រោយ​ទេ ហើយ​បើ​អ្នក​មិន​ច្បាស់​ទេ ចូរ​កុំ​ធ្វើបាប​នាង​អី​។​

​ចាត់ទុក​នាង​ជា សុភាពនារី ហើយ​អ្នក​ក៏​ត្រូវ​ជា សុភាពបុរស​ដែរ​
​អ្នក​ត្រូវ​មាន​ភាពទន់ភ្លន់ និង​យកចិត្តទុកដាក់​ចំពោះ​នាង​។ អ្នក​គួរតែ​ជា​មនុស្ស​ល្អ ចិត្ត​សប្បុរស ចេះដឹង​ទុក្ខ​ធុរៈ​អ្នក​ដ៏​ទៃ​។ ការបើកទ្វារ​ឡាន កាន់​អីវ៉ាន់ ឬ​ហុច​ផ្កា​មួយទង ក៏​អាច​ទាក់ចិត្ត​នាង​ផងដែរ​។​

​សម្អាត​រាងកាយ និង​ទី​កន្លែង​របស់​អ្នក​
​នាង​ប្រហែលជា​គ្មាន​អារម្មណ៍​ជាមួយ​អ្នក​ទេ ប្រសិនបើ​អ្នក​ជា​មនុស្ស​គ្មាន​អនាម័យ មាន​ក្លិន​ខ្លួន បែក​ញើស ឬ​ផ្ទះ​ដូច​សំបុកកណ្តុរ​នោះ​។ ដូច្នេះ យើង​សន្មត់​ថា អ្នក​ដឹងថា​ត្រូវ​ធ្វើ​ម៉េច​ហើយ​។​

​ណាត់​ជួប​គ្នា ក្នង​ពេល​ដ៏​រ៉ូមែ​ន​ទិក​
​ការ​ញ៉ាំ​អាហារ​ក្រោម​ពន្លឺ​ភ្លើងទៀន អាច​រក្សា និង​បង្កើត​ចំណង់តណ្ហា​បាន​។ ពេល​នៅ​ក្បែរ​នាង អ្នក​អាច​កាន់​ដៃ ថើប ឬ​ប៉ះពាល់​បន្តិចបន្តួច ដើម្បី​ធ្វើឲ្យ​នាង​មាន​អារម្មណ៍ពុះ​កញ្ជោ​ល​។​

​ត្រូវ​ប្រាកដថា នាង​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ធ្វើការ​រួម​ភេទ​
​សញ្ញា​ដែល​បញ្ជាក់​បែប​នេះ គឺ​មិន​ពិបាក​ស្មាន​នោះទេ​។ បើ​នាង​ព្រម​តាម​អ្នក ថើប​អ្នក ឬ​កាន់​ដៃ​អ្នក នោះ​ហើយ​ជា​សញ្ញា​ថា OK​។ តែ​បើ​នាង​រុញ​អ្នកចេញ ចូរ​កុំ​បន្ត​ទៀត​អី ចាំ​ថ្ងៃ​ក្រោយ​ទៅ កុំឲ្យ​ខូចការ ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។