វិធី​ការពារ កុំឲ្យ​ឆ្លង​មេរោគ​

វិធី​ការពារ កុំឲ្យ​ឆ្លង​មេរោគ​

​ខាងក្រោម​នេះ គឺជា​គន្លឹះ​ខ្លះៗ ដែល​អ្នក​គួរ​យកចិត្តទុកដាក់​បន្ថែម ដើម្បី​ការពារ​ខ្លួន​អ្នក មិន​ឲ្យ​ឆ្លង​មេរោគ រាប់​ចាប់​តាំងពី​ក្នុង​ផ្ទះ កន្លែងធ្វើការ និង​ទីសាធារណៈ​។ ចូរ​អាន​វា​ដោយ​ប្រុងប្រយ័ត្ន និង​ព្យាយាម​ធ្វើឲ្យបាន​។​

​ងូតទឹក​ភ្លាមៗ តាម​ដែល​អាច​ធ្វើទៅបាន ក្រោយ​ពេល​អ្នក​ទៅ​សួរសុខទុក្ខ​អ្នកជំងឺ​
​ចូរ​ប្រើ​សាប៊ូ​សម្លាប់​បាក់តេរី ប្រសិនបើ​អ្នក ប៉ុន្តែ អ្នក​ចាំបាច់​ធ្វើបែបនេះ​ទេ ប្រសិនបើ​អ្នក​អ្នកជំងឺ​នោះ ឈឺក្បាល វិលមុខ ឬ​មាន​ជំងឺមិនឆ្លង​។​

​កុំ​ចូលចិត្ត​ប្រើប្រាស់​របស់​របរ​អ្នក​ដ៏​ទៃ ជាពិសេស គ្រឿង​ផ្ទះបាយ​
​កុំ​ញ៉ាំ​អាហារ​សល់​ពី​មិត្តភក្តិ ឬ​បងប្អូន​របស់​អ្នក​។ កុំ​ប៉ះពាល់ ឬ​ប្រើប្រាស់​សម្ភារៈ របស់របរ គ្រឿង​បរិភោគ ឬ​ខោ​អាវ​របស់​អ្នក​ដ៏​ទៃ​។​

​មាន​ប៊ិច​ផ្ទាល់ខ្លួន​
​ប្រសិនបើ​អ្នក​ត្រូវ​សរសេរ ឬ​ចុះ​ហត្ថលេខា នោះ​អ្នក​អាច​ប្រើ​ប៊ិច​ផ្ទាល់​ខ្លួនឯងបាន ដើម្បី​ការពារ​មេរោគ​ផ្សេងៗ​។​

​ប្រើ​ក្រណាត់​សើ​ម ឬ​ក្រដាសអនាម័យ​
​ពេល​អ្នកដើរ​ផ្សារ​ទំនើប ដើម្បី​ទិញ​ឥ​វ៉ាន់ អ្នក​គួរតែ​ជូត​ដៃ​រទេះរុញ​ឲ្យ​ស្អាត ពីព្រោះ មិនដឹង​ជា​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ទេ ដែល​មាន​មេរោគ ឬ​បាក់តេរី ហើយ​កាន់​វា​នោះ​។​

​យកចិត្តទុកដាក់​បន្តិច ចំពោះ​បង្គន់​សាធារណៈ​
•​    ​សម្អាត​វា​បន្តិច​មុននឹង​ប្រើ​
•​    ​ប្រើ​ក្រដាសអនាម័យ​ទ្រាប់​ពីក្រោម​ចាន​បង្គន់ មុន​នឹង​បត់ជើង​
•​    ​លាងដៃ​នឹង​សាប៊ូ​ឲ្យបាន​ស្អាត ក្រោយពេល​ប្រើប្រាស់​រួច​
•​    ​កុំ​ភ្លេច​សម្អាត​ដៃ​ទ្វារ​បន្ទប់ទឹក មុន​នឹង​ចាប់​កាន់​។​

​លាង​សម្អាត​ដៃ ឲ្យបាន​ញឹកញាប់ នៅពេល​អ្នកដើរ​តាម​ទីសាធារណៈ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។