ការ​រួមភេទ ដែល​មាន​សុវត្ថិភាព​

ការ​រួមភេទ ដែល​មាន​សុវត្ថិភាព​

១. ពាក់​ស្រោមអនាម័យ​។ ស្រោមអនាម័យ គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​រួមភេទ​ដែល​មាន​សុវត្ថិភាព​។ ស្រោមអនាម័យ អាច​ការពារ​អ្នក​មិនឲ្យ​មាន​កូន ការពារ​ការឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​កាមរោគ​។​

២. ត្រូវ​ដឹង​ថា ពេល​អ្នក​ដែល​អ្នក​អាច​មាន​កូន​។ ទោះបីជា​យ៉ាងណា អ្នក​ក៏​នៅតែ​អាច​មាន​កូន ក្នុង​ថ្ងៃ​មក​រដូវ​ដូចគ្នា​។​

៣. ញ៉ាំ​ថ្នាំ​គ្រាប់​ពន្យារកំណើត​រាល់ថ្ងៃ ដើម្បី​ការពា​រការ​មាន​ផ្ទៃពោះ ដែល​មិន​ចង់បាន ប៉ុន្តែ វា​មិន​អាច​ការពារ​អ្នក ពី​ជំងឺឆ្លង​នានា​បាន​នោះទេ​។​

៤. វិធីសាស្ត្រ​ពន្យារកំណើត​ដ៏ទៃទៀត មានដូចជា ការដាក់​កង និង​ការចាក់​ថ្នាំ ដែល​វា​សុទ្ធតែ​មាន​អត្ថប្រយោជន៍ និង​ផលវិបាក​រៀងៗ​ខ្លួន​។ ដូច្នេះ ចូរ​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​របស់​អ្នក មុន​នឹង​សម្រេចចិត្តថា ត្រូវ​ជ្រើសរើស​យក​វិធីសាស្ត្រ​មួយណា​នោះ​។​

៥. ប្រើប្រាស់​វិធីសាស្ត្រ​បូក​ផ្សំគ្នា ដូចជា ការប្រើ​ស្រោមអនាម័យ​ផង ការប្រើ​ថ្នាំ​គ្រាប់​ផង​។​

៦. ធ្វើតេស្ត​រក​ជំងឺ​នានា ជាពិសេស ជំងឺ​កាមរោគ មុន​នឹង​សម្រេច​ចិត្ត​ធ្វើការ​រួម​ភេទ​។​

៧. កាត់បន្ថយ​ការប្រឈមមុខ​ទៅនឹង គ្រោះថ្នាក់​ដែល​បង្ក​មក​ពី​ការ​រួមភេទ ដូចជា រួមភេទ​មួយ​ទល់​នឹង​មួយ និង​ចៀសវាង​ការ​រួមភេទ ក្នុង​ពេល​ស្រវឹង​ជាដើម​។​

៨. ដក​លិង្គ​ចេញពី​ប្រដាប់​ភេទ​នារី​ភ្លាមៗ ក្រោយ​ពេល​បញ្ចប់​ការងារ ដើម្បី​កាត់បន្ថយ ឬ​មិន​ឲ្យ​មេ​ជីវិត​ឈ្មោល​ទៅ​បង្ក​កំណើត​បាន​។​

៩. កុំ​ប្រើ​ស្ទីល​តាម​មាត់ រន្ធ​គូថ ឬ​ប្រដាប់ភេទ​ឆ្លាស់គ្នា​ភ្លាមៗ ដោយ​មិន​បាន​សម្អាត ឬ​ការពារ​ដោយ​ស្រោមអនាម័យ​ថ្មី ដើម្បី​ការពារ​ការឆ្លង​មេរោគ​នានា​។​

១០. ដឹង​ពី​ប្រវត្តិ​នៃ ជីវិត​សិច​របស់​ដៃគូ​អ្នក​។

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។