​អា​លែ​ក​ស៊ី​ច្រមុះ និង​វិធី​ដោះស្រាយ​

​អា​លែ​ក​ស៊ី​ច្រមុះ និង​វិធី​ដោះស្រាយ​

​ប្រសិនបើ​អ្នក​អា​លែ​ក​ស៊ី​ទៅ​នឹង​ធូលី​ដី រោម​សត្វ ឬ​សារធាតុ​ណាមួយ នោះ​អ្នក​អាច​ជួប​បញ្ហា​ហៀរ​សំបោរ​។ វា​អាច​បង្ក​ជា​ការឈឺចាប់ ឬ​ក៏​គ្មាន​ផងដែរ​។ តាមរយៈ​ការយកចិត្តទុកដាក់ អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​។​

​ប្រើ​ថ្នាំ​ប្រឆាំង​អ៊ី​ស​ស្តា​មីន​
​ពពួក​ថ្នាំ​ប្រភេទ​នេះ អាច​ការពារ​រាងកាយ​ពី​ការបង្កើត​អ៊ី​ស​ស្តា​មីន (histamines) ដែល​ធ្វើឲ្យ​អ្នក​ហៀរ​សំបោរ​។  Antihistamines ធ្វើឲ្យ​ភ្នាស​រំអិល​ក្នុងច្រមុះ​ស្ងួត និង​ត្រឡប់​មក​រក​ភាព​ធម្មតា​វិញ​។ អ្នក​អាច​ស្វែងរក​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​នេះ (loratadine ឬ diphenhydramine) ដែល​មានឈ្មោះ​ដូច​ជា  Allegra, Claritin, Zyrtec, Benadryl, Phenergan និង Clarinex​។ ប៉ុន្តែ ត្រូវ​ប្រុងប្រយ័ត្ន កុំ​បើកបរ ឬ​ធ្វើ​ការងារ​គ្រោះថ្នាក់ ពីព្រោះ​ថ្នាំ​នេះ អាច​ធ្វើឲ្យ​អ្នក​ងងុយគេង​បាន​។​

​ទៅ​ជួប​គ្រូពេទ្យ​
​គ្រូពេទ្យ​របស់​អ្នកនឹង​ចេញ​ថ្នាំ​មាន​វេជ្ជបញ្ជា ប្រសិនបើ​ថ្នាំ​ខាងលើ មិន​មាន​ប្រសិទ្ធភាព ចំពោះ​អ្នក​នោះ​ទេ​។ គ្រូពេទ្យ​អាច​នឹង​ឲ្យ​អ្នកប្រើ​ថ្នាំប្រឆាំង histamine ផ្សេងទៀត ដូចជា corticosteroid (​ថ្នាំ​បាញ់​ច្រមុះ​) ឬ​ថ្នាំ​បំបែក​ស្លេស្ម ...​។ អ្នក​ត្រូវ​ចងចាំ​ថា ថ្នាំ​ប្រឆាំង histamines ដែល​មាន​វេជ្ជបញ្ជា​បែបនេះ អាច​នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ផលប៉ះពាល់​មួយចំនួន ដូចជា ថប់​បារម្ភ រាគ ឡើង​សម្ពាធ​ឈាម និង​គេង​មិន​លក់​ជា​ដើម​។​

​សម្អាត​ច្រមុះ​របស់​អ្នក​
​អ្នក​អាច​ប្រើ​ស្ប្រៃយ៍​បាញ់លាង​ច្រមុះ ដើម្បី​សម្អាត​មេរោគ និង​ជាតិ​សំ​បោរ​។ ស្ប្រៃ​យ៍លាង​ច្រមុះ អាច​ជួយ​ឲ្យ​ភ្នាស​ច្រមុះ​មាន​សំណើម​។​

​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
​ទោះបីជា​ច្រមុះ​អ្នក​មិន​ទាន់​បាត់​ហូរ​ក្តី ឬ​បាត់​ហូរ​ក្តី អ្នក​ត្រូវ​តែ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​ការពារ​ការបាត់បង់​ជាតិ​ទឹក​។ ការ​ញី​ស និង​ការ​ហៀរ​សំបោរ​ច្រើន ព្រម​ជាមួយនឹង​ការ​ញ៉ាំ​ថ្នាំ អាច​ធ្វើឲ្យ​ភ្នាស​ច្រមុះ​ស្ងួត ដូច្នេះ ការ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន អាច​ដោះស្រាយ​បញ្ហា​ស្ងួត​នេះ​បាន​។​។​

​ប្រើ​ម៉ាស៊ីន​ផ្តល់​សំណើម​
​វា​ជួយ​ធ្វើឲ្យ​ខ្យល់​មានសំណើម ដែល​វា​ជា​កត្តា​ល្អ​បំផុត សម្រាប់​សុខភាព​ច្រមុះ​របស់​អ្នក​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។