តារាសម្ដែង​ថៃ Por Thridsadee​ ទទួលមរណៈភាព នៅថ្ងៃនេះ


តារាសម្ដែង​ថៃ Por Thridsadee​ ទទួលមរណៈភាព នៅថ្ងៃនេះ

តាម​លិខិត​ប្រកាស​របស់​មន្ទីរពេទ្យ Ramathibodi បាន​ប្រកាស​កាល​ពីម៉ោង​២រសៀល​​នេះ​ថា តារា​សម្ដែងថៃ Thridsadee “Por” Sahawong បាន​ទទួល​មរណភាព កាល​ពី​​ម៉ោង​១១:៥០ព្រឹក ក្រោយ​រង​គ្រោះ​ដោយ​ជំងឺ​គ្រុនឈាម​កម្រិត​ធ្ងន់​រយៈ​ពេល​ពីរ​ខែ។ នៅ​ពេល​ដែល Por ស្លាប់​គឺ​មាន​ប្រពន្ធ​ កូន​និង​គ្រួសារ​​នៅ​ក្បែរ​ទាំង​អស់​។

 

លោក Por Thridsadee ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ ក្រោយ​មក​លោក​ត្រូវ​គ្រូពេទ្យ​កាត់​ជើង​ខាង​ឆ្វេង និង​សួត​ខាង​ឆ្វេង​ចោល ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ។ លោក​ក៏​បាន​ឆ្លង​កាត់​ការ​វះកាត់​ពោះវៀនធំ​ផង​ដែរ។ Por បាន​ទទួល​មរណភាព​នៅ​ព្រឹក​​មិញ​នេះ ក្រោយ​សួត​ខាង​ស្ដាំ​បាន​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ ហើយ​រាងកាយ​របស់​លោក​លែង​ទទួល​កាព្យាបាល៕

 

តារាសម្ដែង​ថៃ Por Thridsadee​ ទទួលមរណៈភាព នៅថ្ងៃនេះ

 

តារាសម្ដែង​ថៃ Por Thridsadee​ ទទួលមរណៈភាព នៅថ្ងៃនេះ

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  prachachat