ជនសង្ស័យ ៧​នាក់ ប្រើប្រាស់​ថ្នាំញៀន​ចាប់បញ្ជូន​តុលាការខេត្ត​

បន្ទាយមានជ័យ: ជនសង្ស័យ ៧​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ថ្នាំ​ញឿ​ន ត្រូវបាន​ប៉ូ​សិ​ល​មូលដ្ឋាន ចាប់​ឃាត់ខ្លួន នៅ​ចំណុច​វាលស្រែ ក្បែរ​ភូមិ​ព្រៃ​ឬ​ស្សី សង្កាត់​ព្រះ​ពន្លា  ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង ៤​ល្ងាច ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦​។​
                    
​ក្នុងពេល​ចាប់ខ្លួន​ជនសង្ស័យ ទាំង ៧​នាក់ សមត្ថកិច្ច ក៏បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន មេ​តំ​ហ្វេ​តា​ម៉ី​ន ពណ៌ ស ប្រភេទ​ម៉ា​ទឹកកក បាន ១២ ថង់​តូច ស្មើនឹង ២,២ ក្រាម​។​

​ជនសង្ស័យ​ទាំងនោះ រួមមាន​ឈ្មោះ ១ មឿ​ន ខេ​ម​រី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​អ្នកជួញដូរ​គ្រឿងញៀន ២ ឈ្មោះ ខូ​យ សាវង្ស ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ជា​កម្មករ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់ ៣ ឈ្មោះ កៅ សុភ​ត្រា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជា​កម្មករ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន  ៤​ឈ្មោះ សំលៀង ហេង ភេទ​ប្រុស ជាជាង​ធ្វើ​ម៉ាស៊ីនដេរ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន ៥ ឈ្មោះ ឆាយ តូ​ទ្រី ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជាជាង​បាញ់ថ្នាំ​ឡាន ត្រូវបាន​ចាប់ខ្លួន​ពីបទ ប្រើប្រាស់​គ្រឿងញៀន  ៦ ឈ្មោះ ធុល រដ្ឋា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​អ្នកប្រើប្រាស់​គ្រឿងញៀន និង​ទី​៧ ឈ្មោះ ឈៀ​ត ចក់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ អ្នកលក់ដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​។ អ្នក​ទាំង ៧​នាក់​នេះ រស់នៅក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
                  
​លោក ចាប សុ​ផា​រិ​ទ្ធ ស្នងការរង​នគ​បាល ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ មឿ​ន ខេ​ម​រី នៅមុខ​ស​មិ​ត្ថ​កិច្ច បាន​ឆ្លើយ​សារភាពថា ខ្លួនគេ​ពិតជា​អ្នកជួញដូរ​គ្រឿងញៀន ទិញ​យកមក សំរាប់​លក់​ចែកចាយ​ឲ្យ​មិត្ត​ភ័​ក្រជក់​បន្ត​ពិតប្រាកដ ដូច​ការចោទប្រកាន់​។​

​ប៉ូលិស​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន ហៅ ម៉ា​ទឹកកក ទៅ​តុលាការ ដើម្បី​ដាក់ទោស​តាមច្បាប់​៕

ជនសង្ស័យ ៧​នាក់ ប្រើប្រាស់​ថ្នាំញៀន​ចាប់បញ្ជូន​តុលាការខេត្ត​