រថយន្ត​ដឹក​ដី បុក​ម៉ូតូ​និង​កិន​ស្ត្រី​ម្នាក់​ស្លាប់ ហើយ​គេច​បាត់​

ភ្នំពេញ: ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី បើក​បុក​ម៉ូតូ​ហើយ​កិន​ស្លាប់ ភ្លាមៗ​នៅ​និង​កន្លែង​។ គ្រោះថ្នាក់នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០១៦ លើផ្លូវ​ជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

 ស្ត្រី​រងគ្រោះ​ឈ្មោះ ទី ច​ន្នី អាយុ​៤៧ មុខរបរ​លក់ដូរ ស្នាក់នៅ​សង្កាត់​ត្រពាំង​ក្រសាំងមាន​ស្រុកកំណើត​ភូមិ​ព្រែក​ត្រល ឃុំ​សន្ទុក ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​មុនពេល​កើតហេតុ គឺ​បានឃើញ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ ម៉ាក ហុងដា គុប​ជ្រុង​C90 ពណ៌ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1BC7147​ក្នុងទិសដៅ​​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​មួយគ្រឿង មិន​ស្គាល់​ម៉ាក បុក​គាត់​ពីខាងក្រោយ​និង​កិន​បែក​ទ្រូង ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង​តែម្តង​។​

​បន្ទាប់ពី​បាន​បើក​បង្ក​គ្រោះថ្នាក់​រួច អ្នកបើករថយន្ត​បង្ក បាន​បន្ថែម​ល្បឿន​គេច​បាត់​។ភ្លាមនោះ សមត្ថកិច្ច​បានមក​ដល់​វាស់វែង រួច​បាន​ប្រគ​​ល់​សព ឲ្យ​ទៅ​បងប្អូន​យកទៅ ធ្វើបុណ្យ​តាម​ប្រ​ពី​ណី​៕​

រថយន្ត​ដឹក​ដី បុក​ម៉ូតូ​និង​កិន​ស្ត្រី​ម្នាក់​ស្លាប់ ហើយ​គេច​បាត់​

រថយន្ត​ដឹក​ដី បុក​ម៉ូតូ​និង​កិន​ស្ត្រី​ម្នាក់​ស្លាប់ ហើយ​គេច​បាត់​