ឡាន​បុក​ម៉ូតូ​៣​នាក់​តា​យាយ​និង​ចៅ​របួសធ្ងន់​និង​ស្រាល​

ព្រះសីហនុ: ​តា​យាយ​និង​ចៅ៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​បង្កឡើង​រវាងរ​ថ​យន្តនិង​ម៉ូតូ បុក​គ្នា​កាលពី​វេលា​ម៉ោង​​ម៉ោង​ជិត​១១​ព្រឹក ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​នេះ នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំនុច​មុខ​ស្ថានីយ៍​ប្រេង​PTT ឃ្លាំង​លើ​ស្ថិតនៅ​ភូមិ​២
សង្កត់​១ ខេត្ត​ព្រះសីហនុ ។​

​ជនរងគ្រោះ​ទាំង​៣​នាក់ មាន​តា​យាយ​និង​ចៅ​១​ឈ្មោះ សោ ភិន ភេទ​ប្រុស អាយុ ៦០ឆ្នាំ មុខរបរ កម្មករ ទីលំនៅ ភូមិ​១ សង្កាត់​១ ខេត្ត​ព្រះសីហនុ (​របួសធ្ងន់​) និងអ្នករួមដំណើរ ២​នាក់​ទៀត ទី​២-​ឈ្មោះ សឹម ផល ភេទ ស្រី អាយុ ៥៩​ឆ្នាំ មុខរបរមេផ្ទះ ជា​ប្រព​ន្ឋ​(​របួស​ស្រាល​) ទី​៣-​ឈ្មោះ ភឿង ឌុ​ង​ហេ ភេទ​ប្រុស អាយុ ២​ឆ្នាំ ជា​ចៅ​(​របួសស្រាល​)​។ ចំណែក​ខាង​ភាគី​រថយន្ត​បង្ក​ឈ្មោះ ហម សុខ​ឡេង ភេទ​ប្រុសអាយុ ៣៧​ឆ្នាំ មុខរបរ បុគ្គលិក​ផ្ទះសំណាក់ ជី​ប៊ី​ធី ទីលំនៅ ភូមិ​៣ សង្កាត់​២ ខេត្តព្រះសីហនុ​។​

​មុនពេល​កើយ​ហេតុ គឺ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខព្រះសីហនុ 1E-6774​ឌុប​គ្នា​៣​នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់ចំណុចកើតហេតុ ក៏មាន​រថយន្ត​ម៉ាក LEXUS LX 470 ពណ៌​ស្ករ ស្លាក​លេខភ្នំពេញ 2Y-9956 បើកបរ​ស្របគ្នា បាន​វ៉ា​ម៉ូតូ​ខាងលើ ហើយ​បត់​ស្តាំ ពីមុខ​ម៉ូតូបណ្តាល​ឲ្យ​ម៉ូតូ បុក​គូទ​រថយន្ត​ដួល​រងរបួស​តែម្ដង​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែកមធ្យោបាយ​ពាក់ព័ន្ធ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សា​ទុក ក្រោយពី​វាស់វែង​រួច​នោះ​៕​

ឡាន​បុក​ម៉ូតូ​៣​នាក់​តា​យាយ​និង​ចៅ​របួសធ្ងន់​និង​ស្រាល​

ឡាន​បុក​ម៉ូតូ​៣​នាក់​តា​យាយ​និង​ចៅ​របួសធ្ងន់​និង​ស្រាល​
ឡាន​បុក​ម៉ូតូ​៣​នាក់​តា​យាយ​និង​ចៅ​របួសធ្ងន់​និង​ស្រាល​