បុរស​ជនជាតិ​កាណាដា ម្នាក់ ដេកស្លាប់ ក្នុងផ្ទះ​សំណាក់ នៅ​ក្រុងព្រះសីហនុ​

​ព្រះសីហនុ: បុរស​ជនជាតិ​កាណាដា ម្នាក់ បាន​ដេកស្លាប់ ក្នុងផ្ទះ​សំណាក់ ម៉ា​រី​ណា​។ ហេតុការណ៍​ភ្ញាក់ផ្អើល​ពី​មរណភាព​របស់​ជនបរទេស​នោះ បានកើត​ឡើង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​ម្ចាស់ផ្ទះ​សំណាក់ ម៉ា​រី​ណា ជា​ជនជាតិខ្មែរ បានអោយដឹងថា ខណៈពេល​ដែលមាន​បុគ្គលិក ចុះ​មើល​សោរ​តាម​បន្ទប់​ផ្ទះសំណាក់ ពេលដែល​ដល់​បន្ទប់​លេខ​០១ ស្រាប់តែ​ឃើញ​ជនបរទេស​ប្រុស​ម្នាក់​ដេកស្លាប់ នៅក្នុង​បន្ទប់ទឹក ពេល​ឃើញ​ដូច្នេះ បុគ្គលិក និង​ម្ចាស់​ផ្ទះសំណាក់ ក៏បាន​រាយការណ៍​អោយ​សមត្ថកិច្ច ចុះមក​ត្រួ​ពិនិត្យ​កន្លែងកើតហេតុ​តែម្តង​។

​មន្ត្រីនគរបាល​បច្ចេក​ទេស​វិទ្យាសាស្ដ្រ បានអោយដឹងថា ជនបរទេស ដែល​ស្លាប់ ឈ្មោះ RUSSELL GERALDWALTER សញ្ជាតិ កាណាដា កើត​ឆ្នាំ​១៩៤៧ កាន់​លិខិតឆ្លងដែន​លេខ​: GBO២០២៣៥ មាន​សុពលភាព ថ្ងៃទី​១៨-០៩-២០២៣ សញ្ជាតិ​កាណាដា​។ បុរសរងគ្រោះ បាន​ចូលមក​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់ ម៉ា​រី​ណា រយៈពេល ១​ខែ​ជាង​មកហើយ​។​
 
​ឆ្លងតាម​ការត្រួតពិនិត្យ​របស់លោក​គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ដ្រ ខេត្ត​ព្រះសីហនុ បង្ហាញថា ជនបរទេស​ម្នាក់នេះ គឺ​ស្លាប់​ដោយសារ​គាំងបេះដូង​។ ចំណែក​សាកសព ក្រោយពី​ពិនិត្យ​រួច ត្រូវបាន​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ស្ថានទូត កាណាដា ជា​អ្នកសម្រេច​៕​

បុរស​ជនជាតិ​កាណាដា ម្នាក់ ដេកស្លាប់ ក្នុងផ្ទះ​សំណាក់ នៅ​ក្រុងព្រះសីហនុ​

បុរស​ជនជាតិ​កាណាដា ម្នាក់ ដេកស្លាប់ ក្នុងផ្ទះ​សំណាក់ នៅ​ក្រុងព្រះសីហនុ​

បុរស​ជនជាតិ​កាណាដា ម្នាក់ ដេកស្លាប់ ក្នុងផ្ទះ​សំណាក់ នៅ​ក្រុងព្រះសីហនុ​