សម្តេច ហ៊ុន សែន សាទរ​ជើងហោះហើរ​ត្រង់​ជប៉ុន​-​កម្ពុជា

​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA គ្រោង​ផ្តើម​ការហោះហើរ​ត្រង់ ពី​ទីក្រុង​តូ​ក្យូ​នៃ​ប្រទេស​ជប៉ុន មក​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៦​នេះ​។ គម្រោង​ហោះហើរ​ត្រង់​តូ​ក្យូ​ភ្នំពេញ គឺជា​គម្រោង​ចរាចរណ៍​ថ្មី​ប្រចាំឆ្នាំ​២០១៦ របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA​។ នេះ​ជា​បើតាម​ការផ្សព្វផ្សាយ​រប​ស់​អង្គភាព​ព័ត៌មាន Bluemedia Cambodia នៅថ្ងៃនេះ​។​

​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា សម្តេច ហ៊ុន សែន បាន​ផ្ញើលិខិត​សាទរ​មួយច្បាប់​ជូន​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA ដែល​បានសម្រេច​បើក​ការហោះហើរ​ថ្មី​ជប៉ុន​កម្ពុជា​។

​អង្គភាព​ព័ត៌មាន Bluemedia Cambodia បាន​ផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា លោក សុខ ចិន្តា​សោភា ដែលជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​នាំយក​លិខិត​សាទរ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅជូន​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA លោក Shinya Katanozaka នៅ​ព្រឹក​ថ្ងៃទី​១៨​មករា​នេះ នៅក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ សារព័ត៌មាន​ដដែល​ដែល​បានទទួល​ព័ត៌មាន​ផ្ទា​ល់ពី​ក្រុម​ប្រតិភូ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ប្រទេស​ជប៉ុន បាន​សរសេរ​បន្ថែមថា ក្រុមហ៊ុន ANA នឹង​ប្រកាស​នៅ​ថ្ងៃទី​២០ ខែមករា​នេះ អំពី​ផែនការ​ហោះហើរ​អន្តរជាតិ​សម្រាប់​ឆ្នាំ​២០១៦ ដែល​ក្នុងនោះ​ជើងហោះហើរ​ទៅកាន់​ប្រទេស​កម្ពុជា ជា​ផ្លូវ​ហោះហើរ​ថ្មី​តែមួយគត់​ដែល​ក្រុមហ៊ុន​គ្រោង​នឹង​បើក​នៅ​ឆ្នាំ​២០១៦​នេះ​។​

​នៅពេលនេះ លោក សុខ ចិន្តា​សោភា មិន​ត្រឹមតែ​នៅ​ប្រទេស​ជប៉ុន​ដើម្បី​នាំយក​លិខិត​សាទរ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅជូន​ក្រុមហ៊ុន​អាកា​សចណ៍ ANA តែមួយ​នោះទេ​។ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​សក្តានុពល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ជូន​វិនិយោគិន​ជប៉ុន​ជាង​២០០​នាក់​នៅក្នុង​ទីក្រុង​តូ​ក្យូ​នោះ​ផងដែរ​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​