ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

លោកតា Hiroshi Hoketsu កីឡាករ​ប្រណាំងសេះ អាយុ​៧៤​ឆ្នាំ ចង់​មានឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​ជប៉ុន​ទៅ​ប្រកួត​អូ​ឡាំ​ពិ​ក «Rio Games 2016» នៅ​ប្រទេស​ប្រេ​ស៊ី​ល នា​ពាក់កណ្ដាល​ឆ្នាំ​២០១៦​ខាង​មុខ ។

លោកតា Hiroshi Hoketsu បាន​ចូល​ប្រណាំងសេះ​ក្នុង​អូ​ឡាំ​ពិ​ក​លើក​ដំបូង​ដែល​ក្រុង​តូ​ក្យូ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ​១៩៦៤ និង​បច្ចុប្បន្ន​ខាង​សមាគម​ប្រណាំងសេះ​ជប៉ុន​បង្ហើប​ឱ្យ​ដឹង​ថា កីឡាករ​វ័យ​ចំណាស់​ជប៉ុន​រូប​នេះ នៅ​មាន​សុខភាព​ល្អ និង​បាន​ចូល​ប្រកួត​ជុំ​ជម្រុះ​នៅ​ក្នុង​ខែឧសភា និង​មិថុនា ខាង​មុខ ដើម្បី​ទទួល​បាន​ឱកាស​តំណាង​ឱ្យ​ប្រទេស​ជប៉ុន​ចូល​ប្រកួត​អូ​ឡាំ​ពិ​ក​ហ្គេ​ម​ជុំ​ចុង​ក្រោយ​ដណ្ដើម​យក​មេ​ដ​ដាយ​មាស​នៅ​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល ក្នុង​រវាង​ពី​ថ្ងៃ​ទី​៥ ដល់​២១ សីហា ២០១៦ ៕