ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ក្លិប​Chelsea បាន​ដក​រូប​លោក Jose Mourinho អតីត​គ្រូបង្វឹក​ឆ្នើម​ចេញពី​របង​ទីលាន​ប្រកួត ជាទី​កន្លែង​ដែល​អ្នកគាំទ្រ​រមែង​ថតរូប​ទុកជា​អនុស្សាវរីយ៍ ។ កំពូល​ក្លិប​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​មួយ​នេះ​បាន​សម្រេចចិត្ត​ដក​រូប​លោក Mourinho ចេញពី​របង​ដែល​ជា​ផ្នែក​មួយ​ដើម្បី​លុប​បំបាត់​អតីតកាល​ដ៏​ជូរ​ចត់​កន្លង​មក ។

ក្នុង​បរិវេណ​ខាងលើ អ្នកគាំទ្រ​រមែង​ថតរូប​ជាមួយ​រូប​គ្រូបង្វឹក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ និង​កីឡាករ​ក្នុង​ក្លិប​ជា​ញឹកញាប់​។ ពួក​គេ​ធ្វើ​បែប​នេះ​ដើម្បី​បញ្ជាក់​ពី​ការ​គាំទ្រ​ក្លិប​សំណព្វចិត្ត​របស់​ខ្លួន ៕