ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​​ប្រហែល​ទើប​ចេញពី​ការ​គេ​ដោយ​មាន​ស្ថានភាព​ស្រវឹងស្រា​បាន​ជិះ​ម៉ូតូ​ជ្រុល​បុក​រថយន្ត បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​ជិត​០១​រសៀល​ថ្ងៃ​ទី​១៨ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ដង្កោ ឃុំ​ល្វា ស្រុក​ប​វេ​ល ។

សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា គេ​នៅ​មិន​ទាន់​ស្គាល់​ជន​រង​គ្រោះ​ទេ តែ​គេ​ឃើញ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​125 ពណ៌​ខ្មៅ ស៊េរី​២០១៥ ។ រីឯ​រថយន្ត​ម៉ាក​កាម​រី ពណ៌​ស្ករ ពាក់​ស្លាក​លេខ​កំពង់ចាម 2A-2905 អ្នកបើកបរ​ក៏​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ដែរ​។

សមត្ថកិច្ច​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​ដោយសារ​តែ​ជន​រង​គ្រោះ​ត្រូវ​គេ​សង្ស័យ​ថា ទំនងជា​ស្រវឹងស្រា​បាន​ជិះ​ឡើង​ជែង​គេឯង រួច​ជ្រុល​ទៅ​បុក​រថយន្ត ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ។