យុវតីម្នាក់ ស្រឡាញ់សត្វឆ្មាពេក រហូតយកផ្ទះធ្វើជាសួនសត្វ

ប៉េកាំង៖ នាង ហ្សាង ស៊ីគី បានប្រែក្លាយផ្ទះ និង បន្ទប់របស់នាង ទៅជាសួនសម្រាប់ចិញ្ចឹម   សត្វឆ្មា ស្អាតៗ ចំនួន ២៧ក្បាល ស្ថិតនៅក្នុងក្រុង ហ៊ុយចូវ នៃខេត្តក្វាងទុង ភាគខាងត្បូង ប្រទេសចិន។ ចាប់តាំងពីឆ្នាំ ២០១៥ មក នាងបានចំណាយលុយអស់ជាង ៣៨.០០០ ដុល្លារ ហើយ ដើម្បីថែទ្រាំសព្វសារពើ លើសត្វឆ្មាទាំងនោះ។

ចំពោះហិរញ្ញវត្ថុដ៏សំបើម ដើម្បីចិញ្ចឹម និង ថែទាំងសត្វឆ្មាទាំង ២៧ ក្បាលនេះ នាង ស៊ីគី បាន ប្រើប្រាស់ថវិកាខ្លួនឯង និង ថវិកា ដែលបានមកការឧបត្ថមរបស់ឪពុកម្តាយ។ ប៉ុន្តែមួយរយៈ នៃដើមឆ្នាំ ២០១៦ នេះ ដោយសារតែចំនួនសត្វឆ្មា ចេះតែកើនឡើង ម្តាយឪពុករបស់នាង បានប្រាប់នាងថា ពួកគាត់មិនអាចមានលទ្ធភាពផ្គង់ផ្គង់សត្វទាំងនោះទៀតហើយ។

ដូច្នេះស៊ីគី បានព្យាយាមស្វែងរកការងារក្រៅម៉ោងធ្វើ ដើម្បីទទួលបានប្រាក់កំរៃ បន្ថែម និង បន្តជាអភិរក្សសត្វឆ្មា ដែលជាក្តីប្រាថ្នារបស់នាងតាំងពីក្មេងមក។ នាងក៏បានបង្កើតជា ហាង តូចមួយ ដើម្បីលក់ និង ថែទាំសត្វឆ្មា ទៅដល់មនុស្សណា ដែលមានចិត្តស្រឡាញ់ដូចនាង ផងដែរ ដោយនាង ស៊ីគី អះអាងថា តម្លៃសេវា នៅហាងរបស់នាង គឺថោកជាងហាង ផ្សេងៗ ទៀតនៅក្នុងតំបន់៕

យុវតីម្នាក់ ស្រឡាញ់សត្វឆ្មាពេក រហូតយកផ្ទះធ្វើជាសួនសត្វ

យុវតីម្នាក់ ស្រឡាញ់សត្វឆ្មាពេក រហូតយកផ្ទះធ្វើជាសួនសត្វ

យុវតីម្នាក់ ស្រឡាញ់សត្វឆ្មាពេក រហូតយកផ្ទះធ្វើជាសួនសត្វ

យុវតីម្នាក់ ស្រឡាញ់សត្វឆ្មាពេក រហូតយកផ្ទះធ្វើជាសួនសត្វ

  • យុវតីម្នាក់ ស្រឡាញ់សត្វឆ្មាពេក រហូតយកផ្ទះធ្វើជាសួនសត្វ已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/01/18  Category:​អន្តរជាតិ
Tags: