អ្នករងរបួស ដោយសារព្យុះព្រិល នៅជប៉ុន កើនឡើងដល់ ១៦៩នាក់

តូក្យូ៖ យ៉ាងហោចណាស់ មនុស្សចំនួន ១៦៩នាក់រងរបួស ក្នុងតំបន់កានតូ ក្នុងនោះក៏មាន ទីក្រុងតូក្យូ ផងដែរដែរ បន្ទាប់ពីហេតុការណ៍ព្យុះព្រិល យ៉ាងកំហុគមួយ បានវាយប្រហារ លើតំបន់ភាគខាងជើង និងខាងកើតប្រទេសជប៉ុន។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦ នេះដោយ ដកស្រង់ប្រភពពី ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយកាណ៍ថា ផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន ៨.៤០០ខ្នងត្រូវរងផល់ប៉ះ ពាល់ជាខ្លាំង ហើយក្នុងអំឡុងពេលព្យុះព្រិលនេះ តំបន់ដែលត្រូវ បានវាយប្រហារ គឺមិនមានប្រព័ន្ធអគ្គិសនី ប្រើប្រាស់នោះទេ។

គ្រោះធម្មជាតិព្យុះព្រិលនេះ ជាហេតុបង្កឡើងដោយ សម្ពាធទាប ហើយវាកំពុងវិវឌ្ឍ យ៉ាងឆាប់រហ័ស ដែលបណ្ដាលឲ្យប៉ះពាល់ដល់តំបន់ជាច្រើន ចាប់តាំងពីព្រឹកថ្ងៃចន្ទនេះ។ តក្ដាធម្មជាតិនេះដែរ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងតំបន់ដឹកជញ្ជូន ជាមួយផ្លូវរថភ្លើង ត្រូវបានបិទ ជើងហោះហើរក៏ត្រូវ បានលុបចោល។

គួរបញ្ជាក់តាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា ព្យុះព្រិលមានកម្រាស់ ៣២សង់ទីម៉ែត្រ នៅទីក្រុងជិជិប៊ូ ខេត្តសៃតាម៉ា និង ៣១សង់ទីម៉ែត្រនៅទីក្រុងម៉ាតស៊ូម៉ូតូ ក្នុងខេត្ត ណាហ្គាណូ ហើយភ្នាក់ងារព្យាករណ៍ អាកាសធាតុបានឲ្យដឹងទៀតថា ព្រិលអាចមានកម្រាស់រហូតដល់ទៅ ៨០សង់ទីមែត្រ នឹងវាយប្រហារតំបន់ តូហូគួ៕

អ្នករងរបួស ដោយសារព្យុះព្រិល នៅជប៉ុន កើនឡើងដល់ ១៦៩នាក់