មានដឹង​អត់ ពេល​នេះ Messenger អាច Log Out និង​ប្រើ​ប្រាស់ Accounts បាន​យ៉ាង​​​​​​​ច្រើន​​ហើយ

សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ កម្មវិធី Messenger ដែល​ធ្លាប់ ចាប់​អារម្មណ៍ ដែរ​ឬទេ ថាក្នុង​រយៈ​ពេល ថ្មីៗ​នេះ ក្រោយ​ពី​បាន អោយ​យើង​ទាំង​អស់គ្នា ធ្វើការអាប់​ដេត​នោះ តើ​វា​មាន អ្វីថ្មីប្លែកខ្លះ? ជា​ការ​ពិត​ណាស់ នៅក្នុងកំណែអាប់ដេត ថ្មីនេះ កម្មវិធី Messenger បានបន្ថែម នូវមុខងារថ្មីមួយ ដែលអាច អោយយើងទាំងអស់គ្នា អាចធ្វើការ Log Out ឬប្រើគណនី (Accounts) ច្រើនបាន យ៉ាងងាយ​ស្រួល​ហើយ។

មានដឹង​អត់ ពេល​នេះ Messenger អាច Log Out និង​ប្រើ​ប្រាស់ Accounts បាន​យ៉ាង​​​​​​​ច្រើន​​ហើយ

យ៉ាងណាមិញ មុខងារថ្មីនេះ មានសម្រាប់តែ ប្រព័ន្ធប្រតិបត្តិការ Android ហើយសម្រាប់តែ ម៉ូឌែល របស់​ក្រុមហ៊ុន ទូរស័ព្ទមួយចំនួន តែប៉ុណ្ណោះ ដែលអាច ប្រើប្រាស់ មុខងារថ្មីនេះបាន។ ដោយឡែក សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS វិញ គឺនៅមិនទាន់ បញ្ចេញអោយ ប្រើប្រាស់ ជាផ្លូវការ នៅឡើយទេ។

ងាកមកវិធី ក្នុងការប្រើប្រាស់វិញ គឺលោកអ្នក គ្រាន់តែ ចូលទៅកាន់ កម្មវិធី Messenger > កន្លែង Settings (រូបសោរ) > Accounts > ចុចសញ្ញា + > វាយបញ្ចូល គណនីរបស់អ្នក ជាការស្រេច។

មានដឹង​អត់ ពេល​នេះ Messenger អាច Log Out និង​ប្រើ​ប្រាស់ Accounts បាន​យ៉ាង​​​​​​​ច្រើន​​ហើយ

គួរបញ្ជាក់ថា សូមធ្វើការ អាប់ដេតកម្មវិធី Messenger នៅក្នុង Playstore ជាមុនសិន ទើបអាចប្រើ​ប្រាស់ មុខងារថ្មីនេះបាន។ ហើយសម្រាប់ ប្រព័ន្ធប្រតិបត្តិការ iOS វិញនោះ ប្រហែលជា អាចនឹង ចេញ​អោយ​ប្រើប្រាស់ ក្នុងពេល ឆាប់ៗនេះដែរហើយ ដូចនេះ​ សូមកុំទាន់អាល បារម្ភច្រើនអី។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ​!!!

មានដឹង​អត់ ពេល​នេះ Messenger អាច Log Out និង​ប្រើ​ប្រាស់ Accounts បាន​យ៉ាង​​​​​​​ច្រើន​​ហើយ

  • ដោយ: Mai
  • 3:58 PM, 18 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ