Tweak នេះ​អាច​កែប្រែ​របា Control Center លើ iPhone ពី​ធំ​មក​ជា​តូចវិញ

នៅលើ iPhone មានរបា 2 ដែលបារអូសពីលើជារបា ផ្តល់ដំណឹង រីឯរបាអូស ពីក្រោម ជារបា Control Center ដែលប្រើ សម្រាប់ បញ្ជាបើ មុខងារផ្សេងៗ។ ខ្ញុំជឿជាក់ ថាពេលខ្លះ អ្នកទាំងអស់គ្នា ប្រាដកជា ជ្រុលដៃ ហើយរបា Control Center ក៏ផុសឡើង បាំងផ្ទៃ អ៊ីធើហ្វេស ដែលយើង កំពុងចុច ដូច្នេះ ថ្ងៃនេះខេមបូរីផត នឹងបង្ហាញ អ្នកទាំង អស់គ្នានូវ Tweak មួយដែល ផ្លាស់ប្តូររបា Control Center លើ iPhone ពីធំមក ជាតូចវិញ។

Tweak នេះ​អាច​កែប្រែ​របា Control Center លើ iPhone ពី​ធំ​មក​ជា​តូចវិញ

Tweak នេះមាន ឈ្មោះថា Eucnide ដែលផ្លាស់ ប្តូររបា Control Center អោយបង្ហាញ ត្រឹមតែ កន្លែងបញ្ជា ដែលមាន ប្រវែងខ្លី ហើយបើយើង អូសលើផ្ទៃ Control Center នោះ យើងក៏អា ចបញ្ជាតន្ត្រី និង មើលឃើញ កម្មវធី ដែលយើង ទើបនឹងបើក ផងដែរ។ ចំពោះរបៀប នៃការតំឡើង នេះសូម អនុវត្ត តាមការណែនាំ ខាងក្រោម៖

តម្រូវការ

  • iPhone ដែលដំណើរការដោយ iOS 9, iOS 9.0.1 និង iOS 9.0.2 ដែលបាន Jailbreak រួចហើយ។

របៀបដំឡើង៖

  • ចូលទៅកាន់ Cydia > Add Source មួយដែល មានឈ្មោះថា “net
  • បន្ទាប់ពី Add Source រួច ត្រង់កន្លែង Search > វាយពាក្យ Eucnide > Install > Confirm
  • រង់ចាំដល់វា តម្លើងចប់ សឹមចុចពាក្យ Restart Springboard ជាការស្រេច

Tweak នេះ​អាច​កែប្រែ​របា Control Center លើ iPhone ពី​ធំ​មក​ជា​តូចវិញ

បញ្ជាក់៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាម ការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិន​ជា អ្នកធ្វើ ខុស​ពី​ការ​បង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការ ច្រលំ របស់អ្នក យើងមិន ​ទទួល​ខុស​ត្រូវ ​ជាដាច់ខាត។

បន្ទាប់ពីតំឡើង Tweak នេះរួច ពេលដែលអ្នក កំពុងបើក កម្មវិធីផ្សេងៗ របា Control Center ដែលផុសឡើង ដោយការ ច្រលំដៃ របស់អ្នក នឹងមិនធំ ដូចពីមុន ទៀតទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

Tweak នេះ​អាច​កែប្រែ​របា Control Center លើ iPhone ពី​ធំ​មក​ជា​តូចវិញ

  • ដោយ: Samphas
  • 4:02 PM, 18 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ