បរិភោគ​អាហារ​ទាំង​​នេះ​​អាច​​ជួយ​​អ្នក​​ឱ្យ​​គេង​​ឆាប់​​លក់​​ស្កប់​​ស្កល់!!

អាហារមានសារៈសំខាន់ ណាស់សម្រាប់ជីវិត មនុស្សគ្រប់ៗ​រូប​ហើយ​វា​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ យ៉ាង​ច្រើន​ដល់​សុខ​ភាព​របស់ យើង​ទៀត​ផង។ ហើយ​ពេល​នេះ​យើង នឹងបង្ហាញអ្នកឱ្យ​បាន​ស្គាល់​ពី​អាហារ​ដែល​អាច ជួយឱ្យលោកអ្នកគេងលក់ស្រួល។ បើតាមការឱ្យដឹងពីសារពត៌មាន បរទេសមួយបានប្រាប់ពី សារៈប្រយោជន៍នៃការ បរិភោគអាហារមួយចំនួនជាប្រចាំ អាចជួយឱ្យយើងគេងបាន លក់ស្រួល។

បរិភោគ​អាហារ​ទាំង​​នេះ​​អាច​​ជួយ​​អ្នក​​ឱ្យ​​គេង​​ឆាប់​​លក់​​ស្កប់​​ស្កល់!!

សម្រាប់ប្រភេទអាហារដែល មានជាតិបំប៉នសុទ្ធសឹងតែមាន​ប្រយោជន៍​ ជាក់ស្តែងប្រភេទ​អាហារ​ដែល​សម្បូរ​ជាតិ Fiber គឺមានប្រយោជន៍យ៉ាងពិសេស។ បើតាមការស្រាវជ្រាវ​របស់អ្នកសា្រវជា្រវមកពី សាកល​វិទ្យាល័យ Columbia នៅឯទីក្រុងញូយ៉ក បានឱ្យដឹងថាប្រសិនបើយើងបរិភោគ អាហារដែល​សម្បូរ​​ជាតិ សរសៃ (Fiber) ច្រើនហើយមានជាតិស្ករនិង ជាតិខ្លាញ់តិចជាប្រចាំនោះ អាចជួយឱ្យយើង​ទទួល​​ទាន ដំណេកនៅពេលយប់បានយ៉ាងស្កប់ស្កល់។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិន​បើយើងបរិភោគ​អាហារ ដែលមានជាតិសរសៃបាននៅក្នុងបរិមាណសមរម្យ ជាប្រចាំនោះវានៅ​ជួយ ឱ្យយើងអាច​សម្រក​ទម្ងន់ និងគ្រប់គ្រងទម្ងន់បានទៀតផង។ បើតាមការបង្ហាញ ការស្រាវជ្រាវនេះបានបង្ហាញ ថាការទទួល​ទាន​អាហារ ដែលមានជាតិសរសៃច្រើនអាច ជួយឱ្យយើងឆាប់គេង​លក់ និងបានស្គប់ស្គល់ហើយ​មិន​ស្រមុក​ទៀតផង។ ផ្ទុយទៅវិញប្រសិនបើយើងទទួល ទានអាហារដែលមាន ជាតិខ្លាញនិងជាតិស្ករ ខ្ពស់​វា​នឹង​ធ្វើឱ្យយើងត្រូវ ការចំណាយពេលពី 15 ទៅ 20នាទីឫច្រើនជាង នេះដើម្បីអាចគេង​លក់ហើយ​ការគេងនោះ ក៏គេងមិនបានស្កប់ស្រួល ទៀតផង។

បរិភោគ​អាហារ​ទាំង​​នេះ​​អាច​​ជួយ​​អ្នក​​ឱ្យ​​គេង​​ឆាប់​​លក់​​ស្កប់​​ស្កល់!!

ការគេងគឺជារឿងសំខាន់ ប្រសិនបើយើងគេង មិនបានគ្រប់គ្រាន់វា អាចបណ្តាលឱ្យយើង​ប្រឈមមុខ​នឹង​ជម្ងឺ​ជាច្រើន ដូចជាលើសឈាម ទឹកនោមផ្អែម ជម្ងឺសរសៃឈាមបេះដូងជាដើម។ ដូចច្នេះដើម្បី​ទទួល​បាន នូវសុខភាពល្អត្រូវតែ គេងឱ្យបានគ្រប់គ្រាន់ និងពិសារអាហារដែលមានជាតិសរសៃ ឱ្យបានគ្រប់​គ្រាន់​ជាប្រចាំ។

***សូមចុចទីនេះដើម្បី Subscribe Youtube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

បរិភោគ​អាហារ​ទាំង​​នេះ​​អាច​​ជួយ​​អ្នក​​ឱ្យ​​គេង​​ឆាប់​​លក់​​ស្កប់​​ស្កល់!!

  • ដោយ: Panhabot
  • 3:35 PM, 18 January
  • ប្រភព: NDTV
  • Tag: សុខភាព