សម្តេច​តេ​ជោ​កំពុង​ពិនិត្យ​សុខភាព​នៅ​សិង្ហ​បុរី ហើយនឹង​ឱ្យ​គ្រូពេទ្យ​ខ្មែរ​ជា​អ្នក​ព្យាបាល​វិញ​

Doliprane TVC

​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជម្រាបជូន​ដល់​ពលរដ្ឋ​ថា​នាពេលនេះ​
​សម្តេច​កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​សឹង្ហ​បូរី​ដោយ​ក្នុងនេះ​ពុំមាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ព្យាបាល​
​នោះទេ​ប៉ុន្តែ​នេះ​ជាការ​តម្រូវ​របស់​គ្រូពេទ្យ ដែល​កំណត់ឱ្យ​ត្រួតពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​។​
តាម​ប​ញ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១៨​ខែមករា​សម្តេច​តេ​ជោ​បានឱ្យដឹងថា ក្នុងការ​បំពេញការងា​រ​
​បម្រើ​ជាតិ​មាតុភូមិ​និង​ពលរដ្ឋ​នា​ចុងឆ្នាំ ២០១៥ និង​ដើមឆ្នាំ ២០១៦ នេះ​ពិតជា​ច្រើន ដែល​សម្តេច​ខិតខំ​
​ដោះស្រាយ​ទាំងយប់​ទាំង​ថ្ងៃ រក​ពេល​សំរាក​ស្ទើរ​មិនបាន​។​
សម្តេច​តេ​ជោ​បាន​បន្ត​ឱ្យដឹងថា “​ការដែល​ខ្ញុំ​មក​ពិនិត្យ​សុខភាព​នៅ​សឹង្ហ​បូរី​មិន​មានន័យថា​ខ្ញុំ​មិន​ទុកចិត្ត​
​គ្រូពេទ្យ​កម្ពុជា​យើង​នោះទេ​។ ខ្ញុំ​ពិនិត្យ​សុខ​ភាពជា​ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និង​ព្យាបាល​ជម្ងឺ​
​នៅ​កម្ពុជា​ដោយ​គ្រូពេទ្យ​ខ្មែរ​យើង​។ ដោយមាន​ការណែនាំ​រប​ស់​គ្រូពេទ្យ​កម្ពុជា​បានស្នើរ​ឱ្យ​ខ្ញុំ​ពិនិត្យ​នៅ​
​ក្រៅប្រទេស​ដើម្បី​ធ្វើឱ្យ​ប្រាកដ​នូវ​ប្រភេទ​ជម្ងឺ​ខ្លះ​ដែល​យើង​ខ្វះ​ឧប្បករណ៍​។ វេជ្ជបណ្ឌិត​ខ្មែរ​ដែល​ព្យាបាល​
​ខ្ញុំ​បានរួម​ដំណើរ​មកជា​មួយ​ខ្ញុំ ដើម្បី​សហការ​ជាមួយ​ពេទ្យ​សឹង្ហ​បូរី​ធ្វើការ​ពិនិត្យ ដែល​នេះ​ជា​រឿង​ធម្មតា​នៃ​
​កិច្ចសហការ​ខាង​វេជ្ជសាស្ត្រ​”​។​
ជា​ចុងក្រោយ​នៃ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​ខ្ញុំ​នឹង​វិលត្រឡប់​ទៅ​ប្រទេស​វិញ​នៅ​ថ្ងៃ ទី ២១ មករា ប្រសិន​គ្រូពេទ្យ​អនុញ្ញាតិ​៕​ដេប៉ូ​