តាម​រំខាន​ខ្លាំងពេក អ៊ី​វ៉ា សម្រេចចិត្ត​ឈប់​

Doliprane TVC

តារាចម្រៀង​រាង​ស្រ​ឡូ​ន អ៊ី​វ៉ា ទើបតែ​បែកបាក់​ស្នេហ៍​ជាមួយ​បុរស​អ្នកមាន​ម្នាក់ ថ្មីៗ​នេះ មាន​បុរស​ជាច្រើនរូប បាន​តាម​សុំ​ស្អំ​បេះដូង​នាង​គ្មាន​លោះ​ថ្ងៃ​ឡើយ រហូត​ធ្វើ​ឲ្យ​នាង​មានការ​ធុញទ្រាន់​និង​ការឆ្លើយតប​ទៅ​បុរស​ទាំងនោះ​។ ចុងក្រោយ​នេះ «​ប្រជាប្រិយ​» ​ទទួលបាន​ពត៌មាន​ថា អ៊ី​វ៉ា ឈប់​ប្រើ​ទូរស័ព្ទដៃ​ហើយ ដោយសារ​នាង​ចង់​គេចវេស ពី​បុរស​ទាំងនោះ ដែល​តែងតែ តាម​រំខាន​នាង​គ្រប់ពេលវេលា ។

តាម​រំខាន​ខ្លាំងពេក អ៊ី​វ៉ា សម្រេចចិត្ត​ឈប់​

អ៊ី​វ៉ា បាន​ទទួលស្គាល់ថា នាង​ពិតជា​មិន​លើក​ទូរស័ព្ទ​ណា ដែលមាន​លេខ​ប្លែកៗ​នោះ​ពិតមែន គឺ ភាគច្រើន​ឪពុក របស់​នាង​ជា​អ្នកទទួល​ជំនួស មានតែ​លេខ​អ្នក​ស្គាល់គ្នា តែប៉ុណ្ណោះ​ដែល​នាង​ទទួល ។ មូលហេតុ​ដែល អ៊ី​វ៉ា មិន​ទទួល​ទូរស័ព្ទ​គឺ​ដោយសារ​តែមួយ​រយៈពេល​កន្លងមកនេះ មាន​អ្នក​តាម​ញ៉ែ​នាង​ច្រើនពេក មិន​ថា អ្នក​ក្នុង​និង​ក្រៅប្រទេស​នោះទេ គឺ​ពួកគេ​បាន​ព្យាយាម​ទាក់ទង​នាង ទាំង​ថ្ងៃ ទាំងយប់ រហូត​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ធុញទ្រាន់ តែ​ក៏មាន​បុរស​ខ្លះ​នាង​ជជែក​ជាមួយ​ដែរ ប្រសិនបើ​សុំ​រាប់អាន​ត្រឹមតែ​ជា​មិត្ត​នោះ ។

តាម​រំខាន​ខ្លាំងពេក អ៊ី​វ៉ា សម្រេចចិត្ត​ឈប់​

អ៊ី​វ៉ា គឺជា​ស្រី​ស្អាត​សម្បូរ​ស្នេហ៍​មួយរូប ដែលមាន​អ្នក​តាម​ស្រ​សាញ់​នាង​ច្រើន ជាពិសេស​ចាប់តាំងពី​នា​ង បែក​ស្នេហ៍​ជាមួយ​បុរស​នៅ​ខេត្តសៀមរាប​មក​នោះ កាន់តែ​ធ្វើ​ឲ្យ​មាន​អ្នក​តាម​ស្រលាញ់​និង​ចង់​ស្អំ​បេះដូង​នាង​គ្រប់ពេល ។ សម្រាប់​ស្រី​ស្អាត អ៊ី​វ៉ា វិញ ក្រោយពី​ខក​ស្នេហ៍​លើកទីមួយ​មក ចំពោះ​រឿង​ស្នេហា នាង​បាន​ទុកដាក់​ឲ្យ ឪពុក​របស់​នាង ជា​អ្នកចាត់ចែង ដូច្នេះ​សុភាពបុរស​ទាំងឡាយ ដែល​តាម​ស្នេហ៍ អ៊ី​វ៉ា ត្រូវ​ឆ្លងកាត់ ឪពុក​របស់​នាង ជាមុនសិន ។

តាម​រំខាន​ខ្លាំងពេក អ៊ី​វ៉ា សម្រេចចិត្ត​ឈប់​

ស្រី​ស្អាត អ៊ី​វ៉ា កំពុង​ទទួលបាន​ប្រជាប្រិយភាព​ច្រើន​ពី​សំណាក់​មិត្ត​យុវវ័យ ជាពិសេស ក្រោយពី​ចេញ​បទ​ចម្រៀង​ថ្មីៗ​របស់ខ្លួន​មក កាន់តែ​ធ្វើ​ឲ្យ​នាង​លេចធ្លោ​ឡើង​ថែម​មួយកម្រិត​ទៀត ។ ក្រឡេកមើល​សម្រស់​រប​ស់ អ៊ីវ៉ា វិញ មួយរយៈ​ពេលកន្លងមក​នេះ នាង​ស្រស់ស្អាត​ប្លែក សូម្បីតែ​ទម្រង់​មុខ​របស់​នាង ក៏មាន​ការប្រែប្រួល​ខុសប្លែក​មុន​ដែរ រហូត​មាន​អ្នកខ្លះ​និយាយថា អ៊ី​វ៉ា ចូល​ហាង​កែស​ម្ជ​ស្ស​ហើយ​មើលទៅ បានជា​ស្អាត​ប្លែក​យ៉ាងនេះ​? ៕​ អា​លី​ណា