ដឹងថាដើមឈើ ខ្ពស់ជាងគេបំផុត នៅលើពិភពលោក មានកម្ពស់ប៉ុន្មាន ហើយនៅឯណាអត់? (មានវីដេអូ)

សហរដ្ឋអាមេរិក៖ ប្រិយមិត្តប្រហែលជា មិនធ្លាប់បានដឹងនៅឡើយទេថា តើដើមឈើប្រភេទណា ដែលមានកម្ពស់ខ្ពស់ជាងគេ? ហើយវាមានកម្ពស់ប៉ុន្មាន? ព្រមទាំងដុះនៅកន្លែងណា? ដូច្នេះហើយខាងក្រោមនេះ គឺជាព័ត៌មានមួយចំនួន ទាក់ទងទៅនឹងដើមឈើ ដែលខ្ពស់ជាងគេបំផុត ក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ដើមឈើមួយដើម ដែលមានកម្ពស់ខ្ពស់ជាងគេបំផុត ត្រូវបានរកឃើញដោយ ធម្មជាតិវិទូ២នាក់ ដែលមានឈ្មោះថា Chris Atkins និង Michael Taylor រួមជាមួយនឹងក្រុមស្រាវជ្រាវ របស់ពួកគេប្រចាំ សាកលវិទ្យាល័យ Humboldt State ហើយពួកគេបានរកឃើញវា នៅឯតំបន់ឧទ្យានជាតិ Redwood ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ដឹងថាដើមឈើ ខ្ពស់ជាងគេបំផុត នៅលើពិភពលោក មានកម្ពស់ប៉ុន្មាន ហើយនៅឯណាអត់? (មានវីដេអូ)
ដើមឈើដែលខ្ពស់ជាងគេបំផុត ក្នុងពិភពលោក នាពេលបច្ចុប្បន្ន

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ដើមឈើមួយដើម នេះមានឈ្មោះថា Hyperion ហើយវាមានកម្ពស់ដល់ទៅ ១១៥.៦ម៉ែត្រ ដែលនេះជាកម្ពស់មួយ អាចបញ្ជាក់បានថា វាជាដើមឈើ ដែលខ្ពស់ជាងគេបំផុត ក្នុងពេលបច្ចុប្បន្ន។

គូសបញ្ជាក់ផងដែរថា ក្រុមអ្នកជំនាញទាំងនោះ បានប្រើវិធីសាស្ត្រ ក្នុងការវាស់ដើមឈើ ដោយការឡើងឲ្យដល់ ចុងឈើរួចបោះ ដុំសម្រាប់វាស់ពីលើ ចុះមកក្រោម ដើម្បីស្វែងរក នូវកម្ពស់ដ៏ពិតប្រាកដរបស់វា៕

ខាងក្រោមនេះ គឺជាវីដេអូបង្ហាញពី វិធីសាស្ត្រក្នុងការវាស់ ដើមឈើដែលខ្ពស់ជាងគេបំផុត ក្នុងពិភពលោក មួយនោះ៖

ដឹងថាដើមឈើ ខ្ពស់ជាងគេបំផុត នៅលើពិភពលោក មានកម្ពស់ប៉ុន្មាន ហើយនៅឯណាអត់? (មានវីដេអូ)
កម្ពស់ដើមឈើ ធៀបជាមួយនឹង រូបសំណាកសន្តិភាព និងនាឡិកា Big Bang

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត