សម្តេចតេជោ បកស្រាយ ពីការទៅពិនិត្យជំងឺ នៅក្រៅប្រទេស ខណៈពេទ្យ ស្រុកខ្មែរ ទទួលរងការរិះគន់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបកស្រាយទៅសាធារណជន នៅទូទាំងប្រទេស ក្រោយពីសម្តេច បានចេញទៅពិនិត្យសុខភាព នៅសិង្ហបុរី ខណៈមន្ទីរពេទ្យនៅក្នុងប្រទេសមួយចំនួន កំពុងទទួលរងការរិះគន់។

សម្តេចបានបកស្រាយយ៉ាងដូច្នេះ នៅក្នុងខមមិនឆ្លើយតប ទៅកាន់អ្នកចូលរួមបញ្ចេញមតិយោបល់ និងជូនពរឲ្យមានសុខភាពល្អ នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ។

សម្តេចបានឆ្លើយតបថា ការដែលសម្តេចមកព្យាបាលជំងឺ នៅសិង្ហបុរី មិនមែនសម្តេចមិនទុកចិត្តគ្រូពេទ្យនៅស្រុកខ្មែរទេ ប៉ុន្តែសម្តេចមក ព្យាបាលជាប្រចាំ ដោយមានការណែនាំពីគ្រូពេទ្យកម្ពុជា ឲ្យពិនិត្យនៅក្រៅប្រទេស។

សម្តេចបញ្ជាក់ថា  “ចំពោះសំណួរមួយចំនួន៖ ការដែលខ្ញុំមកពិនិត្យសុខភាពនៅសិង្ហបុរី មិនមានន័យថា ខ្ញុំមិនទុកចិត្តគ្រូពេទ្យកម្ពុជាយើងនោះទេ។ ខ្ញុំពិនិត្យសុខភាពជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងព្យាបាលជំងឺនៅកម្ពុជា ដោយគ្រូពេទ្យខ្មែរយើង។ ដោយមានការណែនាំរបស់គ្រូពេទ្យកម្ពុជា បានស្នើឲ្យខ្ញុំពិនិត្យនៅក្រៅប្រទេស ដើម្បីធ្វើឲ្យប្រាកដនូវប្រភេទជំងឺខ្លះ ដែលយើងខ្វះឧបករណ៍។ វេជ្ជបណ្ឌិតខ្មែរដែលព្យាបាល ខ្ញុំបានរួមដំណើរមកជាមួយខ្ញុំ ដើម្បីសហការជាមួយពេទ្យសិង្ហបុរីធ្វើការពិនិត្យ ដែលនេះជារឿងធម្មតា នៃកិច្ចសហការខាងវេជ្ជសាស្ត្រ”៕

សម្តេចតេជោ បកស្រាយ ពីការទៅពិនិត្យជំងឺ នៅក្រៅប្រទេស ខណៈពេទ្យ ស្រុកខ្មែរ ទទួលរងការរិះគន់

សម្តេចតេជោ បកស្រាយ ពីការទៅពិនិត្យជំងឺ នៅក្រៅប្រទេស ខណៈពេទ្យ ស្រុកខ្មែរ ទទួលរងការរិះគន់