ក្រុមហ៊ុន ICE Electronics​​ បើកឲ្យនិស្សិត សកលវិទ្យាល័យន័រតុន សិក្សាស្វែងយល់ ពីផលិតផលអេឡិចត្រូនិច

ភ្នំពេញ៖ ក្រុមហ៊ុន ICE Electronics ដែលជាក្រុមហ៊ុន លក់ផលិតផលអេឡិចត្រូនិច និងផ្ដល់ដំណោះស្រាយ ផ្នែកបច្ចេកវិទ្យាដ៏ធំ និងឈានមុខគេ នៅកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមករាឆ្នាំ២០១៦នេះ បានទទួលស្វាគមន៍និស្សិតសកលវិទ្យាល័យន័រតុនជាច្រើននាក់ឲ្យសិក្សាស្វែងយល់ បន្ថែមពីផលិតផលអេឡិចត្រូនិច និងបច្ចេកវិទ្យាទំនើប និងការបំរើសេវាកម្មរបស់ខ្លួន នាសាខាក្រុមហ៊ុន នៅអូឡាំពិក។

បុគ្គលិករបស់ក្រុមហ៊ុន ICE Electronics បានធ្វើបទបង្ហាញពីផលិតផលនិងសេវាកម្មជាច្រើនហើយនិស្សិតទាំងអស់ក៏បានសាកសួរអំពីភាពរីកចម្រើនរបស់បច្ចេកវិទ្យាក្នុងពេលបច្ចប្បន្ននេះ។ ជាមួយដំណើរការសិក្សា ស្វែងយល់បន្ថែមរបស់ក្រុមនិស្សិតនេះដែរក្រុមហ៊ុន ក៏បានជូនកាដូដល់និស្សិត និងអតិថិជន ទាំងអស់ជាមួយការចំណាយត្រឹមតែ១ដុល្លារប៉ុណ្ណោះ និងទទួលបានផលិតផលអេឡិចត្រូនិចជាច្រើនប្រភេទដូចជាឧបករណ៍សម្រាប់ប្រើប្រាស់ជាមួយកុំព្យូទ័រជាច្រើនប្រភេទ ដូចជាកាបូបសម្រាប់ដាក់កុំព្យូទ័រ អូប៉ាល័របំពងសំឡេង Mouse និង External Hardisk ជាដើម។

គួរបញ្ជាក់ថា ការផ្ដល់ជូននូវកាដូដ៏ពិសេសនេះ ចាប់ពីថ្ងៃទី ១៨-៣១   មករា នៅសាខាក្រុមហ៊ុន ICE Electronics អូឡាំពិក ដូច្នេះសូមអញ្ជើញអតិថិជនទាំងអស់ ទៅទទួលយកកាដូពិសេសនេះ ទាំងអស់គ្នា ។ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងទៅ ICE Electronics តាមរយៈទូរស័ព្ទលេខ 023 222 924 ឬចូលទៅកាន់គេហទំព័រWWW.icekh.comឬ  facebook.com៕