រថយន្ត​ដឹក​ស៊ីម៉ង់ បុក​គេ​ពីក្រោយ បណ្ដាលអោយ​ព្រូឡាន ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

​តាកែវ: មនុស្ស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ បាន​បុក​រថយន្ត ដែល​ឈប់​ដូរ​កង់ នៅ​ច​ញ្ចើ​ម​ផ្លូវ​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ បានកើត​ឡើង នៅ​រសៀល​ថ្ងៃអាទិត្យ ទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៣១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្នោ ឃុំ​ញែ​ង​ញ​ង់ ស្រុក​ត្រាំកក់​។​

​សមត្ថកិច្ច​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ដែល​បុក​គេ​ពីក្រោយ​ម៉ាក ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3C 8478 មាន​គ្នា​ជិះ​បីនាក់ ចំណែក​រថយន្ត ដែល​ត្រូវគេ​បុក ម៉ាក ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ តាកែវ 3A 1466 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ដាំ សួគ៌ា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គី​រី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​បើតាម​សម្ថ​កិច្ច មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត ហ៊ីយ៉ានដាយ បាន​ឈប់​ប្ដូរ​កង់​រថយន្ត នៅ​ច​ញ្ចើ​ម​ថ្នល់ នៅ​ចំណុច​ខាងលើ ស្រាប់​តែមាន​រថយន្ត​ដឹក​ស៊ីម៉ង់​មួយគ្រឿង បាន​បើក​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាលអោយ​ព្រូឡាន​ដឹក​ស៊ីម៉ងត៍ ម្នាក់​ឈ្មោះ សល់ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ជី​រ៉ូ​ពី ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ស្លាប់​ភ្លាមៗ និង​ព្រូឡាន​ម្នាក់ទៀត ឈ្មោះ សឿន សុវត្ថិ អាយុ ៣៣​ឆ្នាំ រស់នៅ​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បាន​រងរបួស​ធ្ងន់​។ ក្រោយ​កើតហេតុ អ្នកបើករថយន្ត​ដឹក​ស៊ីម៉ង់ត៍ បាន​គេចខ្លួនបាត់​។

​ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង ត្រូវបាន​ប៉ូលិស យកមក​ទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ត្រាំកក់ ដើម្បី​រង់ចាំ​ម្ចាស់ ចូលមក​ដោះស្រាយ​។ ដោយឡែក​សាកសព ត្រូវ​បងប្អូន​ជនរងគ្រោះ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​