មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តតាកែវ បើកឡាន បុក​ឡាន​កូនចៅ ពីក្រោយ ធ្លាក់​ប្រឡាយទឹក​

​តាកែវ: មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តតាកែវ លោក​វរៈសេនីយ៍ឯក ពិន មុនី បាន​បើករថយន្ត​បុក​រថយន្ត​កូនចៅ​មួយគ្រឿង​ទៀត ដែល​បើក​ពីមុខ បណ្ដាល​ឲ្យ​ធ្លាក់​ប្រឡាយទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​ទាំងយប់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង ដោយ​លោក​ស័ក្តិ ៥​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ២០ និង ៣០ នាទី​យប់ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​សំបួរ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​។​

​លោក​វរៈសេនីយ៍ត្រី ឆាយ សាវុធ អធិការ​នគ​បាល ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​កើតហេតុ​ខាងលើនេះ គេ​ឃើញ​លោក ពិន មុនី មេបញ្ជាការរង តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តតាកែវ បាន​បើករថយន្ត​កា​ម៉ា​រី​ឆ្លាម និង​រថយន្ត​របស់​កូនចៅ​គាត់ មួយគ្រឿង​ទៀត ម៉ាក​កូរ៉ូឡា បានធ្វើ​ដំណើរ​មកពី​ចូលរួម​កម្មវិធី​គេ នៅ​ស្រុក​ត្រាំកក់ លុះ​បើក​មកដល់​កន្លែងកើតហេតុ រថយន្ត​កូរ៉ូឡា នៅខាងមុខ បាន​បង្អង់​ល្បឿន ស្រាប់តែ​រថយន្ត​លោក ពិន មុនី ដែល​បើក​ពីក្រោយ បាន​បុក​គូថ​រថយន្ត​កូរ៉ូឡា ពីក្រោយ ហើយក៏​រេ​ចង្កូត ទៅ​ធ្លាក់​ប្រឡាយទឹក​តែម្ដង​។​

​លោក​អធិការនគរបាល ក្រុង​ដូន​កែវ ឆាយ សាវុធ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កដោយ​លោក​មេបញ្ជាការ​រ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តតាកែវ មិន​បណ្ដាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឬ​រង​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​នោះដែរ ពោលគឺ​គ្រាន់តែ​បង្កាន់ដៃស្ពាន​បន្តិចបន្តួច​ប៉ុណ្ណោះ​។

​ម្យ៉ាងទៀត ករណី​គ្រោះថ្នាក់​ចារ​ចរណ៍​នេះ ក៏​មិនមែន​បណ្ដាលមកពី​លោក​មេបញ្ជាការរង ផឹក​គ្រឿង​ស្រវឹង​នោះដែរ គឺ​បណ្ដាលមកពី​ជាន់​ប្រាំង មិនទាន់ ហើយ​បន្ទាប់ពី​កើតហេតុ លោក​មេបញ្ជាការរង និង​កូនចៅ បាន​សម្របសម្រួល​គ្នា ជួយ​ជួសជុល​រថយន្ត ជាការ​បញ្ចប់​បញ្ហា​៕