នារី​ម្នាក់ ស្រឡាញ់​ប្តូរផ្តាច់​នឹង​បុរស​ម្នាក់ ជា​សង្សារ តែ​ពេល​ខឹង​បង់លុយ​មិន​គ្រប់ ចោទប្រកាន់ ពីបទ​ចាប់រំលោភ

បន្ទាយមានជ័យ: ចៅក្រម​ស៊ើបសួរ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​បុរស​ម្នាក់ ដែល​បាន​ស្រឡាញ់​ស្ត្រី​ម្នាក់ ប្តូរផ្តាច់​នឹង​គ្នា​។ ប៉ុន្តែ​នារី ដែល​បុរស​ជាប់ចោទ ស្រឡាញ់​ជា​សង្សារ​នោះ បានទាមទារ​ឲ្យ​បុរស​នោះ បង់លុយ​រៀបការ តែ​មិន​គ្រប់ ក៏ត្រូវ​បាន​ម្តាយ​ស្ត្រី​នោះ ដាក់ពាក្យ​ប្តឹង ឲ្យ​ប៉ូលិស​ចាប់​ឃាត់ខ្លួន កាល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥ ពីបទ រំលោភ​សេពសន្ថវៈ​។ ហេតុការណ៍​នោះ កើតឡើង នៅ​ភូមិក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
                      
​ជនសង្ស័យ មានឈ្មោះ សំ រដ្ឋា អាយុ ២២​ឆ្នាំ រស់នៅ​ភូមិក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ យុវជន​នោះ បាន​សារភាពថា ខ្លួន​បាន​ស្រឡាញ់​នារី​រងគ្រោះ ដែលមាន​អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ជិតគ្នា ដោយ​ភាពស្មោះត្រង់​។ តែ​នៅពេល​ម្តាយ​ខាង​កូនស្រី មិន​ពេញចិត្ត​រឿង​លុយកាក់​បន្តិចបន្តួច ដោយសារតែ​ខ្លួន​ឲ្យ​មិន​គ្រប់ ហើយ​ប្រើ​សម្តី​ឈ្លោះប្រកែក​គ្នា​។ ម្តាយ​ខាង​ស្រី ក៏បាន​ប្តឹង​ប៉ូ​លីស ឲ្យ​ចាប់ខ្លួន​តែម្តង​។​
          
​លោក ព្រហ្ម ពិសិដ្ឋ នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយប៉ែត បាន​និយាយថា ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ គឺ​យោងតាម​ពាក្យ​ប្តឹង​របស់​ម្តាយ​នារី​រងគ្រោះ អាយុ ១៦​ឆ្នាំ ដែល​បាន​ចោទ​បុរស ឈ្មោះ​សំ រដ្ឋា ពីបទ​ចាប់រំលោភ​កូនស្រី​របស់គាត់​។

នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កម្រិតធ្ងន់​ខេត្តបន្ទាយមានជ័យ បាន​និយាយថា ជនសង្ស័យ​ម្នាក់នេះ បាន​សារភាព​ប្រាប់​រឿងរ៉ាវ​ទាំងអស់នេះ ដោយ​ថា ខ្លួន​មិនបាន​បង់លុយ​គ្រប់​ចំនួន​ឲ្យ​ខាង​ស្រី សម្រាប់​រៀបការ ក៏ត្រូវ​ម្តាយ​ខាង​ស្រី ខឹង និង​ទៅប្តឹង​ប៉ូ​សិ​ល​ចាប់ខ្លួន​តែម្តង​។​

​លោក​ចៅក្រម​ស៊ើបសួរ បាន​សួរនាំ​ជនសង្ស័យ រួច​ក៏​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​បុរស​នោះ ក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន ពីបទ​រំលោភ​សេពសន្ថវៈ​៕​

នារី​ម្នាក់ ស្រឡាញ់​ប្តូរផ្តាច់​នឹង​បុរស​ម្នាក់ ជា​សង្សារ តែ​ពេល​ខឹង​បង់លុយ​មិន​គ្រប់ ចោទប្រកាន់ ពីបទ​ចាប់រំលោភ