សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ កម្មវិធី Hennessy Artistry ក្នុង​ឆ្នាំ​២០១៦​នេះ ក្រុមហ៊ុនស្រា Hennessy នឹង​រៀបចំ​ព្រឹត្តិការណ៍​កាន់តែ​ធំ និង​អស្ចារ្យ​ជាង​ឆ្នាំ​មុន​ៗ ដោយ​មានការ​សម្ដែង​រួម​គ្នា​រវាង​សិល្បករ​កម្ពុជា និង​សិល្បករ​បរទេស​។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១៦ នៅ​សាល​បុរី​កោះ​ពេជ្រ តែ​នៅ​មុន​កម្មវិធី​នេះ​ចាប់ផ្ដើម ស្រា Hennessy នឹង​រៀបចំ​ឱ្យ​មានកម្ម​វិធី Hennessy Artistry Club Series នៅ​តាម​ក្លិប​នានា​ក្នុង​រាជធានី​ភ្នំពេញ ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ មក​រា នៅ​ភោជនីយដ្ឋាន Forest លោក លី​ម សុខ ប្រធាន​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Moët Hennessy Asia Pacific Pte. Ltd. បានឱ្យ​ដឹង​ថា គោលបំណង​នៃ​កម្មវិធី Hennessy Artistry គឺ​ចង់​បង្ហាញ​អំពី​សិល្បៈ​លាយ​បញ្ចូល​គ្នា​ជាស​កល ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​រីករាយ​តាម​រយៈ​ការ​សម្តែង​ទេព​កោសល្យ​ដ៏​ល្អ​ឯក​និង​ការ​ផ្តល់​ជូន​នូវ​ស្រា​លាយ​បញ្ចូល​គ្នា​ដ៏​ល្អ​បំផុត បង្កើត​ជា​បរិយាកាស​ដ៏​រីករាយ​លាយឡំ​នឹង​តន្ត្រី ស្ទីល​រាំ វប្បធម៌​និង​សិល្បករ​ចម្រុះ​ប្លែក​ៗ​ដើម្បី​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ​ឥត​ដែន​កំណត់ ។ បន្ទាប់​ពី​កម្មវិធី Hennessy Artistry នៅ​ឆ្នាំ​២០១៤ និង​ព្រឹត្តិការណ៍ Hennessy ជា​ច្រើន​ទៀត​កាលពី​ឆ្នាំ​មុន​ទទួល​បាន​នូវ​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​រួច​មក បាន​ជំរុញ​ឱ្យ​យើង​កាន់តែ​មាន​ភាព​រំភើប​រីករាយ ក្នុង​ការ​រៀបចំ​កម្មវិធី Hennessy Artistry 2016 ជា​លើក​ទី​៦ ក្នុង​ប្រទេស​កម្ពុជា​។ ដូច​លោក​អ្នកដឹង​ហើយ​ថា កម្មវិធី Hennessy Artistry នឹង​ចាប់ផ្តើម​ជាមួយ​កម្មវិធី Hennessy Artistry Club Series ជា​ច្រើន​នៅ​តាម​ក្លិប​ល្បី​ៗ ដើម្បី​បន្ត​មហា​ព្រឹត្តិការណ៍​ជាប់​ៗ​គ្នា​ដែល​មាន​តាំងពី​៥​ឆ្នាំ​កន្លង​មក​ហើយ​នេះ Hennessy បាន​អញ្ជើញ​សិល្បករ​ដែល​មាន​ទេព​កោសល្យ​ទាំង​ក្នុង​ប្រទេស និង​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​អបអរ​ក្នុង​រយៈពេល​បី​ខែ​ខាង​មុខ​នេះ ។

លោក​បន្ត​ថា មុន​ចាប់ផ្តើម Hennessy Artistry 2016 គឺ​មានកម្ម​វិធី Hennessy Artistry Club Series ដ៏​សប្បាយ​រីករាយ​ជា​ច្រើន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤ មក​រា ដល់ ១១ មីនា ២០១៦ ។ រាល់​កម្មវិធី Hennessy Artistry Club Series ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្លិប​ល្បី​ៗ និង​ពេញ​និយម​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​។ កម្មវិធី​ដ៏​អស្ចារ្យ​នេះ​បាន​ដំណើរការ​នៅ​ទូ​ទាំង​ពិភពលោក​តាំងពី​ឆ្នាំ​២០០៦ ហើយ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៦ នៅ​ប្រទេស​កម្ពុជា ដែល​បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០០៩​មក ។ កម្មវិធី Hennessy Artistry បាន​ជួយ​លើក​ស្ទួយ​«​សិល្បៈ​លាយ​បញ្ចូល​គ្នា​ជាស​កល​» តាម​រយៈ​ការ​បង្កើត​បទ​ពិសោធន៍​ដ៏​អស្ចារ្យ និង​ទាន់សម័យ​នៅ​ទីក្រុង​ជា​ច្រើន​ជុំវិញ​ពិភពលោក​រួម​មាន ៖ ញូ​វ​យ៉​ក ម៉ូ​ស្គូ ហុងកុង សៀង​ហៃ ហូ​ជី​មិ​ញ គូ​ឡា​ឡាំ​ពួ ម៉ានីល បាងកក ហ្សា​ការ​តា និង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​សិល្បៈ​ចម្រុះ និង​តន្ត្រី​រួម​គ្នា​ជាស​កល ។

គួរ​បញ្ជាក់​ថា ដើម្បី​ញ៉ាំង​ឱ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​អស្ចារ្យ DJ Lady Lee ដ៏​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក បាន​សម្ពោធ​បើក​កម្មវិធី Hennessy Artistry Club Series នៅ​ក្លិប EPIC កាលពី​រាត្រី​ថ្ងៃ​ទី​១៤ មក​រា ។ កម្មវិធី​បន្ទាប់ ក៏​មាន​វត្តមាន​តារាចម្រៀង​កម្ពុជា​ដ៏​ល្បី​ចំនួន​ពីរ​រូប​គឺ​លោក​ឆ​ន សុវណ្ណ​រាជ និង​កញ្ញា Vanilla នៅ​ក្លិប​Jet’s Club នា​ថ្ងៃ​ទី ២៩ មក​រា ឆ្នាំ ២០១៦ ។ បន្ទាប់​មក​កម្មវិធី​នឹង​បន្ដ​នៅ​ថ្ងៃ​ទី ២៦ ខែកុម្ភៈ និង​ថ្ងៃ​ទី​៤ ខែមីនា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ ២០១៦ ។ សម្រាប់​ការ​ចូលរួម​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ Hennessy Artistry ២០១៦ ធំ​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦ នៅ​សាល​បុរី​កោះ​ពេជ្រ​គឺ​សម្រាប់​តែ​អ្នក​ដែល​មាន​លិខិត​អញ្ជើញ​ប៉ុណ្ណោះ ៕