ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​១០​នាក់​ ក្នុង​នោះ​ មាន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀនចំនួន​៩​នាក់ ​និង​ជនសង្ស័យ​​លួច​គោ​ម្នាក់​ ត្រូវ​បាន​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វារ​ល្បាត​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ ​កាលពី​វរ​លា​ម៉ោង​២​​រំលង​អ​ធ្រា​ត្រ​​ឈាន​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៦ ​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​ត្រង់​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌជ្រោយចង្វារ ​ដោយ​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់​តូច​ និង​ម៉ូតូ​ចំនួន​៥​គ្រឿង ​។

យុវជនសង្ស័យ​​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទាំង​៩នាក់​ ​មាន ១-​ឈ្មោះ ប៉ាវ ម៉េ​ង​ហេង ​អាយុ​២១​ឆ្នាំ​ ​មុខ​របរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ឫស្សី​ជ្រោយ​ ឃុំ​ឫ​ស្សី​ជ្រោយ​ ស្រុក​មុខកំពូល ខេត្តកណ្តាល​ ២-​ឈ្មោះ​ នី រ៉ា ហៅ​សី​ ​អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​សោម ឃុំ​ឫ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល​ ៣-​ឈ្មោះ សួន​ និមិត្ត ហៅ​ម៉ៅ​ ​អាយុ​២៦​ឆ្នាំ​ ​ជា​​កម្មករ​សំណង់​ ​ស្នាក់​នៅ​ក្នុង​ភូមិខ្ទរ ​សង្កាត់​ព្រែក​លៀប ​ខណ្ឌ​ជ្រោយចង្វារ​ ៤-​ឈ្មោះ ម៉ែ​ន សា​មិត្ត ​អាយុ​១៨​ឆ្នាំ ​ជា​​កម្មករ​សំណង់​ ៥-ឈ្មោះ​ ចាន់ ដា​រ៉ា ហៅ​វិ​ន ​​អាយុ​៣៧​ឆ្នាំ​ ​មាន​ទីលំនៅ​ផ្ទះ​លេខ​៦៣០ ផ្លូវ​ទន្លេសាប ភូមិ​ដើរ​គ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ​ ៦-​ឈ្មោះ ម៉ៅ​ សុ​ផា​​និ​ត ​​អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៦ ​ភូមិ​គៀន​ឃ្លាំង​ ៧-ឈ្មោះ​ កែវ រតនា ​អាយុ​២៦​ឆ្នាំ​ ៨-​ឈ្មោះ​ សឿ​ន កានី​ន ​ហៅ​វី​ន​ ​​អាយុ២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បាក់​ខែង​ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយ​ និង​៩-​ឈ្មោះ​ យ៉ា​ត វៃ​ ​​អាយុ​២៥​ឆ្នាំ​ ។

ដោយឡែក​ ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ​ ហាក់ អា​លី ​ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ​ខណ្ឌ​សែន​សុខ ​ជា​អ្នក​​រត់​ម៉ូតូឌុប​ ​ជន​​សង្ស័យ​រូប​នេះ​ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់គុក​៦​ឆ្នាំ​ ពី​បទ​ប្លន់​ផង​ដែរ ក្នុង​ចំណោម​បក្សពួក​៥​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​គោ​ ដែល​គេ​ចង​ទុក​មាត់ច្រាំង​ទន្លេ​ ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វា​រ ហើយ​នាំ​គ្នា​យក​ទៅ​ពន្លះ​យក​សាច់​ ៕