Celtic ទិញ​ខ្សែ​ការពារ​ពី​ក្រុម​ត្រូវ​លេង​ជាមួយ Man U ក្នុង Europa

ក្លិប Celtic បាន​ទិញ​យក​កីឡាករ Erik Sviatchenko ពី​ក្លិប Midtjyland ជាមួយ​នឹង​កិច្ច​សន្យា​រយៈ​ពេល ៤ ​ឆ្នាំ​កន្លះ​។ ខ្សែការពារ​សញ្ជាតិ ​ដាណឺម៉ាក ​រូប​នេះ​ គឺ​ជា​សមាជិក​នៅ​ក្នុង​ក្រុម Midtjylland ដែល​បាន​លេង​ឈាន​ទៅ​ដល់​វគ្គ ៣២ ក្រុម​ ចុងក្រោយ​​​ក្នុងក្របខណ្ឌ Europa ដែល​ក្លិប​នេះ​នឹង​ត្រូវ​ជួប​ជាមួយ​ ​បិសាច​ក្រហម Manchester United។

sp-01ទោះ​បីជា​យ៉ាងណា កីឡាករ Sviatchenko វ័យ ២៤ ឆ្នាំ​ បាន​មាន​អារម្មណ៍ថា ដល់​ពេល​ដែល​គេ​ត្រូវ​ផ្លាស់​ប្តូរ​ក្លិប​ហើយ​​ខណៈ​ដែល​ក្លិប Celtic កំពុង​តែ​ប្រមាញ់​ពាន​រង្វាន់​ក្នង​ស្រុក​ទាំងបី ។ កីឡាករ​នេះ បានថ្លែងប្រាប់​​ក្នុង​គេហទំព័រ​របស់​ក្លិបថា៖ «ខ្ញុំ​ពិត​ជាសប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ចូល​លេង​ក្លិប​ដែល​ធំ និង​ល្បី​ឈ្មោះ​ដូចជា Celtic។ រូបគេ​បន្តថា៖​ «ខ្ញុំ​នឹង​ធ្វើ​អ្វីគ្រប់​បែប​យ៉ាង ដើម្បី​នាំ​ភាព​ជោគជ័យ​មក​ឲ្យ​ក្លិប Celtic។ វា​ពិត​ជា​មាន​អត្ថន័យ​ណាស់​សម្រាប់​រូប​ខ្ញុំ​ដែល​បាន​ចូល​លេង​ក្នុង​ក្លិបដែល​ជា​អ្នក​ឈ្នះ​ ហើយ​​នឹងតម្រង់​ទៅ​រក​ពានរង្វាន់ និង​ការ​ប្រកួត​នៅ​ក្នុង​ Champions League។ ខ្ញុំ​ដឹង​ថា ​យើង​មាន​សុទ្ធ​តែ​បណ្តា​កីឡាករ​ដែល​មាន​ទេព​កោសល្យ​នៅ​ក្នុង​ក្រុម ហើយ​ខ្ញុំ​ពុំ​អាច​រង់​ចាំ​ការ​ចាប់​ផ្តើម​ការងារ​ដោយ​ចាប់​ដៃ​លេង​ជាមួយ​ពួកគេ​បាន​នោះឡើយ»៕