មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចុះ​ប្រមូល​ឈើ​ជាង​រយ​កំណាត់​បន្ទាប់ពី​ឈ្មួញ​រត់ចោល ភិតភ័យ​នឹង​បទបញ្ជា​សម្តេច​តេ​ជោ​

​ខេត្តមណ្ឌលគិរី​៖ ទីតាំង​លាក់ទុក​ឈើ​ខុសច្បាប់​រាប់រយ​កំណាត់​មួយកន្លែង ត្រូវបាន​មន្ត្រី​ជំនាញ​ព្រៃឈើ​ចុះទៅ​បង្ក្រាប គ្រា​ដែល ការបង្ក្រាប​នោះបាន​ធ្វើឡើង​បន្ទាប់ពី​ទទួល​សេចក្ដីរាយការណ៍​ពី​អ្នកសារព័ត៌មាន ។ ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ស្ដុ​ប​ឈើ​ខុសច្បាប់​នេះដែរ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៧ មករា ២០១៦ ស្ថិតក្នុង​ភូមិ​ពូ​ជ្រៃ​ចាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។​

​លោក ជ័យ សុខា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ចុះមក​បង្ក្រាប​ទីតាំង​ស្ដុ​ប​ឈើ​ខុសច្បាប់​នេះ​បាន​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​រាប់​ចំនួន​ឈើ​ទាំងនេះ ជាបឋម​ឈើ​ទាំងអស់​មាន​ចំនួន ២១០​កំណាត់ ក្នុងនោះ​ឈើ​ប្រភេទ​សុក្រ​ម​ដែលមាន​មុខកា ត់​ធំៗ​មាន​ចំនួន​៥០​កំណាត់ និង​ឈើ​កូន​ក្រឡឹង ប្រភេទ​ធ្នង់​ចំនួន​១៦០​ណាត់ ។ លោក​បន្តថា ទោះជា​យ៉ាងណា​ឈើ​ទាំង អស់នេះ​នៅ​ពុំទាន់​ដឹងថា​ជា​របស់​អ្នកណា​នោះទេ ហើយ​នៅ​ល្ងាច​ថ្ងៃទី​១៧​នេះ លោក​បាន​ស្នើសុំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន មក​យាម​នៅ​ទីតាំង​ស្ដុ​ប​ឈើ​នេះ​មួយ​យប់​សិន លុះ​ឈានដល់​ព្រឹក ថ្ងៃ​១៨ ទើប​ធ្វើការ​ប្រមូល​យកទៅ​រក្សា​ទុក និង​វាស់វែង ។​

សូមបញ្ជាក់ថា ជុំវិញ​បទល្មើស​ព្រៃឈើ​នេះដែរក្រោយពី​សម្តេច​តេ​ជោ ហ៊ុនសែន បាន​ព្រមាន​ធ្ងន់ៗ ទៅលើ​ឈ្មួញ និង​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​នោះ គេ​សង្កេតឃើញថា សកម្មភាព​នៃ​ការរត់ពន្ធ​ឈើ​ទៅ​លក់ នៅក្រៅ​ប្រទេស​តាម​តាម​បន្ទាត់​ព្រំដែន​នៃ​ខេត្តមណ្ឌលគិរី ដែល​ធ្លាប់តែ​កើតមាន​យ៉ាង​ពេញបន្ទុក​នោះ បាន​ប្រែ​មក​សភាព ស្ងប់ស្ងាត់​ដូច​ចោរលួច​សេះ ៕ ឦសាន​២

KA-18-01-2016-10 KA-18-01-2016-11 KA-18-01-2016-12 KA-18-01-2016-13​ ​ ​