ក្រុម​និយោជក​ដាក់សំណើរ​៧​ចំណុច​ដើម្បីឱ្យ​ពិនិត្យ​និង​ពិភាក្សា​លើ​ច្បាប់​សហជីព

Doliprane TVC

​ភ្នំពេញៈ​សម្ព័ន្ធ​និយោជក​(​ថៅកែ​) និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៦​បាន​
​ធ្វើការ​ស្នើសុំ​ដើម្បីឱ្យ​មានការ​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សហជីព​លក្ខខណ្ឌ​៧​ចំណុច​ទៅកាន់​គណៈកម្មការ​ចំពោះ​កិច្ច​រដ្ឋសភា​មកពី គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ។​
ការដាក់សំណើរ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​នៅ​វិមាន​រដ្ឋ​សភាព​ដែល​ដឹកនាំ​ដោយ​លោក លោក ប៉ែន បញ្ញា​តំណាង​គណបក្ស ប្រជាជន​កម្ពុជា និង​លោក វ៉ាន់ ស៊ូ​អៀង​ជា​តំណាង សម្ព័ន្ធ​និយោជក និង​ស​មាគ​
​ម​ពាណិជ្ជកម្ម​កម្ពុជា ។​លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​សមាជិក​គណៈ​កម្ម​ចំពោះ​កិច្ច​បាន​មា​​ន​ប្រសាសន៍ថា កាលពីពេល​កន្លងមក​គណៈកម្មការ​ចំពោះ​កិច្ច​របស់​រដ្ឋសភា ក៏​ធ្លាប់​ទទួលយក​នូវ​លក្ខ​ខ​​ណ្ឌ​ចំនួន ៧​ចំណុច​ផងដែរ ការទទួលយក​នេះ ដើម្បី​ធ្វើឱ្យ​ច្បាប់​សហជីព​មាន​លក្ខណៈ​ល្អ សម្រាប់​សហ​​ជីព​។​
លោក​បាន​អះអាងថា​ចំពោះ​លក្ខខណ្ឌ​ការស្នើសុំ​គេ​នឹ ង​យកទៅ​ទៅ​ពិភាក្សា ផ្ទៃក្នុង​របស់​គណៈកម្មកា​រ​
​ចំពោះ​កិច្ច ដើម្បី​សំដៅ​ធ្វើយ៉ាងណា សម្របសម្រួល​គ្នា ឱ្យ​ច្បាប់​នេះ លក្ខណៈ​ល្អ ហើយ​ទទួលយកបាន​
​គ្រប់ភាគី វា​មាន​កម្មករ និយោជក និង​សហជីព​។ លោក វ៉ាន់ ស៊ូ​អៀង​បាន​គូសបញ្ជាក់​ឱ្យដឹង​ដែរ​ថា និយោជក​ចង់​ការពារ​សិទ្ធិ​កម្មករ ប៉ុន្តែ​យ៉ាងណា​​ការដាក់សំណើរ​មួយ​នេះ​គេ​មិនដឹងថា ខាង​គណៈកម្មការ​ចំពោះ​កិច្ច​រដ្ឋសភា​នឹង​លើក​យកទៅ​ពិភាក្សា​នៅ​​ពេលណា​នោះទេ​។
ចំពោះ​លក្ខខណ្ឌ​ទាំង​៧​ចំណុច​ដែលមាន​ការស្នើសុំ​នេះ មាន​ចំណុច​សំខាន់ៗ​ដូចជា ទី​១-​ត្រង់​មាត្រា​១០ ភាគី​ន​យោជក​ស្នើសុំ​ឱ្យមាន​ការកែប្រែ​នូវ​ការកម្រិត​ចំនួន​កម្មករនិយោជិត​ក្នុងការ​ចូលរួម​បង្កើត​សហជីព​ត្រូវ​បង្កើតឡើង​ដោយ​កម្មករនិយោជិត​យ៉ាងតិច​២០​ភាគរយ​នៃ​ចំនួន​កម្មករនិយោជិត​សរុប​។ ទី​២-​មាត្រា​
១៣ លក្ខន្តិកៈ​របស់ ឬ​សមាគម និយោជក​ណា​ដែល​ស្នើសុំ​ចុះបញ្ជី​ត្រូវបង្កើត​ចំនួន​កូរ៉ុម​ប្រជុំ​ចំនួន​ភាគ​ច្រើ​
​ន​ដាច់ខាត​(​យ៉ាងតិច​៥០​ភាគរយ​បូក​១) លក្ខខណ្ឌ​តម្រូវឱ្យមាន​ការបោះឆ្នោត​ជាសំងាត់​ដោយ​សំឡេង​
​យ៉ាង​៥០​ភាគរយ​បូក​១​។​ទី​៣ មាត្រា​១៤ ការរក្សា​បញ្ជី​កា​។ ទី​៤ មាត្រា​១៩​និយាយ​ពី​ការ​លុ​វ​បញ្ជី​កា ។ ទី​៥ មាត្រា​២០ ចែង​ពី​លក្ខខណ្ឌ សម្រាប់​អ្នកដឹកនាំ​គ្រប់គ្រង​នឹង​អ្នកទទួលខុសត្រូវ​កិច្ចការរដ្ឋបាល​របស់​
​សហជីព​នៅក្នុង​សហ​គ្រឹះស្ថាន ។​ទី​៦ មាត្រា​៥៤​ភាពជា​តំណាង​បំផុត នៅ​ថ្នាក់​សហ​គ្រា ស ឬ​គ្រឹះស្ថាន ។​និង​ទី​៧ មាត្រា​៧៧​ដែន​សមត្ថកិច្ច​។​
គួរ​បញ្ជាក់ថា​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​ដែល​បង្កឱ្យមាន​ភាពចម្រូងចំរាស​ពី​សហជីព​នោះ​ត្រូវ​បា​
​ន​គណៈកម្មការ​ចំពោះ​កិច្ច​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន ពិភាក្សាគ្នា​អស់ពី​លើ​
​ក​មកហើយ ផងដែរ​៕​ដេប៉ូ​