ទូច ស្រី​លក្ខ​ណ៏ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី នៅ​ខេត្ត​ព្រះសីហនុ​

Doliprane TVC

​ថ្មីៗ​នេះ តារាចម្រៀង ទូច ស្រី​លក្ខ​ណ៏ បាន​បណ្តើរ​ស្វាមី​និង​ក្រុមគ្រួសារ​ទៅលេង​ខេត្ត​ព្រះ សីហនុ យ៉ាង​សប្បាយរីករាយ​។​បើ​ពិនិត្យមើល​រូបថត គេ​សង្កេតឃើញ ទូច ស្រី​លក្ខ​ណ៏ បានបង្ហាញ នូវ​ភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី​គួរអោយ​ច្រណែន​។​​ទូច ស្រី​លក្ខ​ណ៏ ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសិល្បៈ​ដែល​រស់នៅ​យ៉ាង​មាន​សុភមង្គល​ក្នុង ចំណោម​តារា​ស្រី​មួយចំនួន ដែលមាន​ស្វាមី​ជា​បរទេស​។​ ពេលខ្លះ​គេ​ឃើញ​ប្តី​ប្រពន្ធ​មួយគូរ​នេះ ចេញ ទៅ​ដើរ​កំសាន្ត​នៅតាម​តំបន់​ផ្សេង​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

ទូច ស្រី​លក្ខ​ណ៏ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី នៅ​ខេត្ត​ព្រះសីហនុ​

ថ្វីត្បិតតែ​ពួកគេ​រៀបការ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ក៏ពិតមែន តែ​គូ​ស្វាមីភរិយា​មួយគូរ​នេះ នៅតែមាន​ភាព​ល្អូកល្អើន​មិន​ចាញ់​គូ​ស្នេ​ហ៏​ថ្មោងថ្មី ប៉ុន្មាន​ឡើយ​។​មានការ​បង្ហើប​ថា មិន​ថា តែ​ស្វាមី​ទេ ដែល​ផ្តល់​ក្តី​ស្រឡាញ់​ដល់ ទូច ស្រី​លក្ខ​ណ៏ សូម្បី តែ​ឪពុក​ម្តាយក្មេក​របស់​នា​ង ក៏​ស្រលាញ់​និង​លើកទឹកចិត្ត​ដល់​រូបនាង​ដែរ​។​ជាក់ស្តែង កាលពីពេល កន្លងទៅនេះ ឪពុក​ម្តាយក្មេក​របស់ ទូច ស្រី​លក្ខ​ណ៏ សុខចិត្ត​ចំណាយពេល​ជិៈ​យន្តហោះ​មក​លើក ទឹកចិត្ត​នាង ក្នុងពេល​សម្ពោធ​រឿង​«​អា​កុក អា​ច្រ​វ៉ា​»​ដែលមាន​រូបនាង​សម្តែង​ជា​តួឯក​ស្រី​រួមជាមួយ ស្រី​ស្អាត ទឹម រដ្ឋា​។​

ទូច ស្រី​លក្ខ​ណ៏ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី នៅ​ខេត្ត​ព្រះសីហនុ​

ទោះបី​ជាមាន​ស្វាមី​និង​កូនប្រុស​រស់នៅក្នុង​ជីវភាព​ហ៊ឺហា​ក៏ពិតមែន​តែ ទូច ស្រី​លក្ខ​ណ៏ នៅ តែ​បន្តការងារ​ក្នុង​អាជីព​សិល្បៈ​ទាំង​ក្នុងការ​សម្តែង​រឿង​និង​នៅតាម​ឆាក​ប្រគុំ​តន្ត្រី​នានា​។​ទូច ស្រី​លក្ខ​ណ៏ ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសិល្បៈ​ដែល​ពូកែ​ធ្វើខ្លួន​ក្រមិចក្រមើម​និង​ស្លៀក ពាក់​ប្លែកៗ​។​ក្នុងនោះ​តារា​រូបនេះ ធ្លាប់​ប្រាប់ថា ដើម្បី​សិល្បៈ​នាង​សុខចិត្ត​ធ្វើ​ឆ្កួត​អោយ​មហាជន​រីករាយ​ប្លែក​អារ​ម្ម​ណ៏ ៕ ចេ​នី​