ក្រុម​ជើង​ឯករង MATIC 2016 ​​កម្ពុជា​បាន​​​មក​ដល់​មាតុភូមិ​​រសៀល​នេះ​

ក្រុម Five Military ​និង​ក្រុម Never Care ​ដែល​តំណាង​ឱ្យ​កម្ពុជា​ទៅ​ប្រកួត​ពាន​រង្វាន់​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016 ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ហើយ​នោះ រសៀល​នេះ​​បាន​ត្រលប់​មក​ដល់​កម្ពុជា​វិញ​ហើយ ដោយ​​នាំ​មក​ជា​មួយ​ចំណាត់​ថ្នាក់​ជើង​ឯក​ និង​​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​រង់ចាំ​ទទួល​នៅ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ក្រុម​ជើង​ឯករង MATIC 2016 ​​កម្ពុជា​បាន​​​មក​ដល់​មាតុភូមិ​​រសៀល​នេះ​

ដោយ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​នេះ ក្រុម Five Military ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២ ពោល​គឹ​ជើងឯក​រង MATIC 2016 ​ដែល​ទទួល​បាន​ពាន​មួយ និង​​​ប្រាក់​រង្វាន់​៧​ពាន់​ដុល្លារ​អាមេរិក។ ​ក្រុម​​ Never Care ​បាន​ត្រឹម​ខក​ចិត្ត ដោយ​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

ការ​ទទួល​ស្វាគម៍​នៅ​ប្រលាន​យន្ត​ហោះ​កាល​ពី​រសៀល​ថ្ងៃ​នេះ មាន​វត្តមាន​ឯកឧត្តម ជា​ ច័ន្ធបរិបូរណ៍ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​ទី​១នៃ​សហព័ន្ធ​​កីឡា​អេឡិចត្រូនិក​កម្ពុជា មន្ត្រី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ព្រម​ទាំង​អ្នក​សារព័ត៌មាន និង​​អ្នក​គាំទ្រ​មួយ​ចំនួន​ទៀត៕

សូម​ទស្សនា​ទិដ្ឋភាព​ខាង​ក្រោម

ក្រុម​ជើង​ឯករង MATIC 2016 ​​កម្ពុជា​បាន​​​មក​ដល់​មាតុភូមិ​​រសៀល​នេះ​

ក្រុម​ជើង​ឯករង MATIC 2016 ​​កម្ពុជា​បាន​​​មក​ដល់​មាតុភូមិ​​រសៀល​នេះ​

ក្រុម​ជើង​ឯករង MATIC 2016 ​​កម្ពុជា​បាន​​​មក​ដល់​មាតុភូមិ​​រសៀល​នេះ​

ក្រុម​ជើង​ឯករង MATIC 2016 ​​កម្ពុជា​បាន​​​មក​ដល់​មាតុភូមិ​​រសៀល​នេះ​

ក្រុម​ជើង​ឯករង MATIC 2016 ​​កម្ពុជា​បាន​​​មក​ដល់​មាតុភូមិ​​រសៀល​នេះ​

ក្រុម​ជើង​ឯករង MATIC 2016 ​​កម្ពុជា​បាន​​​មក​ដល់​មាតុភូមិ​​រសៀល​នេះ​

ក្រុម​ជើង​ឯករង MATIC 2016 ​​កម្ពុជា​បាន​​​មក​ដល់​មាតុភូមិ​​រសៀល​នេះ​

ក្រុម​ជើង​ឯករង MATIC 2016 ​​កម្ពុជា​បាន​​​មក​ដល់​មាតុភូមិ​​រសៀល​នេះ​

ក្រុម​ជើង​ឯករង MATIC 2016 ​​កម្ពុជា​បាន​​​មក​ដល់​មាតុភូមិ​​រសៀល​នេះ​

អត្ថបទ៖ មុន្នី រម្យ