Lionel Messi របួស សរសៃពួរ គន្លាក់ជើង ធ្វើឲ្យ គ្រូបង្វឹក ព្រួយ បារម្ភ

ក្រុងម៉ាឌ្រីដ៖ ម្ចាស់ពានរង្វាន់ កីឡាករលេង ល្អបំផុតលើពិភពលោក  Ballon d'Or ច្រើនសម័យកាល  លោក  Lionel Messi បានរកគ្រាប់ បាល់ដំបូងជូន ក្លឹបឲ្យឈ្នះក្លឹប Athletic Bilbao កាលពីថ្ងៃអាទិត្យ ក្នុងលទ្ធផល ៦-០   ប៉ុន្តែ Messi បានដូរចេញនៅតង់ទី២ ជំនួសដោយខ្សែបម្រើ Arda Turan បន្ទាប់ពីមានរបួស សរសៃពួរសន្លាក់ជើង ។ នេះបើតាមគេហទំព័រ cbssports   ចុះផ្សាយនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៦។

លោក Luis Enrique  គ្រូបង្វឹកក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ក្រោយការប្រកួតថា « Messi របួសតិចតូចតែប៉ុណ្ណោះ» ។

Lionel Messi នៅរដូវកាលនេះ បានអវត្តមាន២ខែ ដោយសាររបួស ក្បាលជង្គង់  ហើយ  Enrique មិនចង់ជួបបញ្ហានេះ បន្តទៀតឡើយ  ហើយ Messi នឹងត្រូវាយតម្លៃ នៅថ្ងៃចន្ទ នេះចំពោះបញ្ហារបួស។

គ្រូបង្វឹកខាងលើ បានលើកឡើងទាំងទំនុកចិត្តថា នឹងសង្ឈឹម កីឡាករ Messi អាចលេងបាន នៅពាក់កណ្តាលសប្តាហ៍នេះ ជាមួយក្លឹប Athletic Bilbao ក្នុងក្របខណ្ឌ Copa Del Rey៕

Lionel Messi របួស សរសៃពួរ គន្លាក់ជើង ធ្វើឲ្យ គ្រូបង្វឹក ព្រួយ បារម្ភ