ជនជាតិអាមេរិកម្នាក់ ស្លាប់នៅក្នុង សណ្ណាគារ ម៉ារីណា ដោយសារជំងឺមហារីកថ្លើម

ភ្នំពេញ៖ ជនជាតិអាមេរិកម្នាក់ ត្រូវបាន អ្នកគ្រប់គ្រងសណ្ឋាគារ ម៉ារីណ រាយការណ៍មកថា បានដេកស្លាប់ ក្នុងបន្ទប់ជាន់ផ្ទាល់ដី ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហុ ខេត្តព្រះសីហនុ នៅម៉ោងប្រមាណ ១០៖៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ នេះ កម្លាំងជំនាញបានទទួលព័ត៌មាន ពីអ្នកគ្រប់គ្រងសណ្ឋាគារ ម៉ារីណា ឈ្មោះ ថន ចិន្តា ភេទប្រុស អាយុ ៣៣ឆ្នាំ ថាមានករណីជនបរទេស ដែលជាភ្ញៀវស្លាប់ ក្នុងបន្ទប់លេខ D1 ជាន់ផ្ទាល់ដី ហើយជនរងគ្រោះ (សាកសព) នេះបានចូលមកស្នាក់នៅតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥។

ក្រោយពីកម្លាំងមន្រ្តីជំនាញ ទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យរួចមក លោក វេជ្ជៈបណ្ឌិត សែ ជោសិទ្ធិជោត អនុប្រធានមន្ទីរ សុខាភិបាល ខេត្តព្រះសីហនុ បានសន្និដ្ឋានជំហ៊ានដំបូងថា ជនរងគ្រោះ ស្លាប់ដោយសារជម្ងឺប្រចាំកាយ មហារីកថ្លើម។

មន្រ្តី នគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ MAHONEY SHAN THOMAS ភេទប្រុស ថ្ងៃខែឆ្នាំកំណើត១៥ ខែមីនា ឆ្នាំ១៩៤៤ សញ្ជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ 454830522 សុពលភាពត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានទិដ្ឋាការលេខ EI 00366454 មានសុពលភាពដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦។

បច្ចុប្បន្ន សាកសព ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យ និងបានទំនាក់ទំនងទៅស្ថានទូតអាមេរិកប្រចាំ កម្ពុជា ដើម្បីចាត់ការបន្ត៕

ជនជាតិអាមេរិកម្នាក់ ស្លាប់នៅក្នុង សណ្ណាគារ ម៉ារីណា ដោយសារជំងឺមហារីកថ្លើម

ជនជាតិអាមេរិកម្នាក់ ស្លាប់នៅក្នុង សណ្ណាគារ ម៉ារីណា ដោយសារជំងឺមហារីកថ្លើម