ក្រុមការងារចំពោះកិច្ច ទាំងពីរភាគី នឹងជួបពិភាក្សាគ្នា បន្តស្តីពីសេចក្តីព្រាងច្បាប់សហជីព នៅព្រឹកថ្ងៃទី១៩

ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ច នៃតំណាងរាស្រ្តគណបក្ស ដែលមានអាសនៈ ក្នុងរដ្ឋសភា នឹងជួបប្រជុំជាលើកទី៣ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០៨៖៣០នាទី ដើម្បីបន្តពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព។ នេះបើយោងតាម នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា បានឲ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ៕