រដ្ឋមន្រ្តីព័ត៌មាន៖ ហ្វេសប៊ុក គ្រាន់តែជាលទ្ធផល ពាក់កណ្តាលសម្រេច ប៉ុណ្ណោះ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក គ្រាន់តែជាលទ្ធផល ពាក់កណ្តាលសម្រេច តែប៉ុណ្ណោះ ហើយការយកហ្វេសប៊ុក ជាសំខាន់ ត្រូវប្រយ័ត្នចំពោះជាបញ្ហានេះ។

ការលើកឡើងរបស់លោកនេះ បានធ្វើឡើង ខណៈដែលហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា កំពុងតែទទួលបានការចាប់អារម្មណ៍ ជាខ្លាំងពីសំណាក់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានទទួលព័ត៌មាននានា ពីបណ្តាញសង្គមដ៏ពេញនិយមមួយនេះ។ ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែបង្ហោះខ្លឹមសារសំខាន់ៗ ក្នុងបណ្តាញសង្គមដ៏ធំមួយនេះ ហើយអ្នកសារព័ត៌មាន ក៏បានយកការបង្ហោះសារនេះ មកធ្វើជាព័ត៌មានផងដែរ។

យោងតាម បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ដែលបានសម្ភាសន៍ លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា "ចំពោះការយក ហ្វេសប៊ុក ជាសំខាន់ ត្រូវប្រយ័ត្នចំពោះ បញ្ហា អ្នកដែលភាគច្រើនតែមិនមាត់ និងអ្នកភាគតិចតែមាត់ច្រើន"។

លោកបន្ដថា បណ្តាញហ្វេសប៊ុកគ្រាន់តែជាផ្នែកមួយតូច ហើយត្រូវមានក្រុមការងារមួយផ្សេងទៀតដើម្បីពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ៕

រដ្ឋមន្រ្តីព័ត៌មាន៖ ហ្វេសប៊ុក គ្រាន់តែជាលទ្ធផល ពាក់កណ្តាលសម្រេច ប៉ុណ្ណោះ