អង្គុយ​គងអន្ទាក់​​ខ្លា មាន​ផល​អាក្រក់​យ៉ាង​ណា​ចំពោះ​សុខភាព?

អង្គុយ​គងអន្ទាក់​​ខ្លា មាន​ផល​អាក្រក់​យ៉ាង​ណា​ចំពោះ​សុខភាព?

អង្គុយ​គង​អន្ទាក់​​ខ្លា (អង្គុយ​ខ្វែង​ជើង​) ជា​​​​ទម្លាប់​មួយ​​ ដែល​មនុស្ស​ជា​ច្រើន​ធ្វើ​។ នេះ​ជា​ឥរិយាបថ​មួយ​​​ នៃ​ឥរិយាបថ ដើរ​ ដេក ឈរ អង្គុយ​​ ក៏​ដូចជា​សកម្មភាព​​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​​ម្នាក់​ៗ ដែល​តែង​ប្រព្រឹត្ត​ទៅ​ខុស​ប្លែក​គ្នា​ជា​រៀង​រាល់​ថ្ងៃ។

 

អង្គុយ​គងអន្ទាក់​​ខ្លា មាន​ផល​អាក្រក់​យ៉ាង​ណា​ចំពោះ​សុខភាព?

 

ឥរិយាបថ​ ល្អ គឺ​​ផ្នែក​មួយ​ទាក់​ទង​នឹង​សុខភាព​ផង​ដែរ។ ចុះ​ចំពោះ​ ការ អង្គុយ​គង​​ជើង​ម្ខាង​លើ​ជើង​ម្ខាង បែប​នេះ​​ជា​ការ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? យ៉ាង​ណា​មិញ ការ​ស្រាវជ្រាវ​ពី​អ្នក​ជំនាញ​បាន​បង្ហាញ​ដូច​ខាង​ក្រោម៖

 

តាម​ការ​សិក្សា​ពី​អ្នក​ជំនាញ​ជា​ច្រើន បង្ហាញ​នូវ​លទ្ធផល​ជា​រួម​ថា ទម្លាប់​នៃ​ការ​អង្គុយ​គង​ជើង​ ឬ​អង្គុយ​គង​អន្ទាក់​ខ្លា​ គឺ​បង្ក​ផល​វិបាក​មួយ​ចំនួន​ដល់​សុខភាព។ អ្នក​ជំនាញ​បង្ហាញ​ថា ការ​អង្គុយ​គង​ទាក់​ខ្លា​យូរ​ម៉ោង ធ្វើ​ឲ្យ​​​សម្ពាធ​ឈាម​កើន​ខ្ពស់ កើត​ជំងឺ​យឺត​សរសៃ​ឈាម និង​ខូច​សរសៃ​ប្រសាទ​វិញ្ញាណ។

 

ការ​សិក្សា​មួយ​​​ធ្វើ​​ឡើងនៅ​​ទី​ក្រុង Istanbul ប្រទេស​ទួគី បាន​​ធ្វើ​​ឡើង​​ចំពោះ​អ្នក​ចូល​ចិត្ត​អាន​សៀវភៅ​រយៈ​ពេល​យូរ​និង​មាន​ទម្លាប់​អង្គុយ​គង​អន្ទាក់​ខ្លា។ ​លទ្ធផល​បាន​​បង្ហាញ​ថា ត្រឹម​រយៈ​ពេល​បី​នាទី​ សំពាធ​ឈាម​របស់​ពួក​គេ​ឡើង​ខ្ពស់​​ ដោយ​សារ​តែ​​ការ​អង្គុយ​យក​ជើង​ម្ខាង​គង​​សង្កត់​លើ​ផ្នែក​ជង្គង់​នៃ​ជើង​ម្ខាង​​​​​ទៀត​ធ្វើ​ឲ្យ ចលនា​ឈាម​​រត់​ទៅ​លើ​​(ផ្នែក​ទ្រូង)​​​​ នាំ​ឲ្យ​ចរន្ត​ឈាម​ខុស​ប្រក្រតី (ឈាម​ច្រាល​ច្រើន​ ជា​មួយ​និង​ឈាម​ច្របាច់​ចេញ​ពី​បេះ​ដូង)។

 

អង្គុយ​គងអន្ទាក់​​ខ្លា មាន​ផល​អាក្រក់​យ៉ាង​ណា​ចំពោះ​សុខភាព?

 

ដោយ​ឡែក​ចំពោះ​ការ​ស្រាវជ្រាវ​​មួយ​ទៀត​ធ្វើ​ឡើង នៅ​​ប្រទេស​ហុល្លង់​ បាន​បង្ហាញ​លទ្ធផល​ស្រដៀង​នឹង​ការ​សិក្សា​​មុន​ៗ​ ដោយ​លទ្ធផល​បង្ហាញ​ថា សរសៃ​ឈាម​ដំណើរ​ការ​​មិន​ល្អ​ឡើយ នៅ​ពេល​អង្គុយ​គងអន្ទាក់​ខ្លា។ ដោយ​សារ​តែ​ការ​អង្គុយ​តាម​ឥរិយាបថ​នោះ​ បាន​ដាក់​សម្ពាធ​លើ​​សរសៃ​​ឆ្អឹង​ស្មង​ជើង (ផ្នែក​ខាង​ក្រោយ​នៃ​ជង្គង់) ជា​ផ្នែក​សំខាន់​នៃ​ចលនា ជើង​និង​ប្រអប់​ជើង ធ្វើ​ឲ្យ​អ្នក​មាន​ទម្លាប់​បែប​នោះ​យូរ​ ច្រើន​មាន​អារម្មណ៍​ឈឺ​​មុត​ដូច​​ចាក់​ម្ជុល។

 

អង្គុយ​គងអន្ទាក់​​ខ្លា មាន​ផល​អាក្រក់​យ៉ាង​ណា​ចំពោះ​សុខភាព?

 

យ៉ាង​ណា​ក្ដី​ចំពោះ អ្នក​មាន​ទម្លាប់​អង្គុយ​គង​ទាក់​ខ្លា គេ​ច្រើន​ឧស្សាហ៍​​ផ្លាស់​ប្ដូរ​ឥរិយាបថ​អង្គុយ​​ច្រើន​ដង នៅ​ពេល​មាន​អារម្មណ៍​មិន​ស្រួល។ ចំពោះ​ទម្លាប់​អង្គុយ​​យូរ​ៗ អ្នក​ជំនាញ​បាន​ណែ​នាំ​ឲ្យ​ធ្វើ​ចលនា​ខ្លះ ចៀស​វាង​​ការ​អង្គុយ​ធ្វើ​ឲ្យ​ស្ពឹក​ស្រពន់៕

 

ចុចអាន៖ រូបមន្ត​ងាយ​ៗ​បំបាត់​ការ​ឈឺ​ធ្មេញ​យ៉ាង​ឆាប់​រហ័ស

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ besthealthus ,BBC​​​​​