Miley Cyrus ក្តុកក្តួល​ចិត្ត ចំពោះ​ពាក្យសន្យា​របស់លោក Liam Hemsworth​

Doliprane TVC

តារា​សម្តែង​ប្រុស​រូប​សង្ហា Liam Hemsworth បាន​ត្រូវរ៉ូវ​គ្នា​នឹង​អតីត​គូ​ដណ្តឹង​នាង Miley Cyrus វិញ​កាលពីដើមឆ្នាំ​ថ្មី​នេះ ហើយ​ពេលនេះ លោក​សន្យាថា លោក​នឹងមិន​លែង​នាង​ឲ្យ​ទៅ​ដូច​មុន​ទៀត​ទេ ។​ ​ប្រភព​មួយ​បាន​ប្រាប់ថា លោក Liam ពិតជា​ស្រឡាញ់ Miley ណាស់ ព្រោះ​លោក​បានបង្ហាញ​សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់​ទៅលើ​នាង Miley យ៉ាងខ្លាំង ។

Miley Cyrus ក្តុកក្តួល​ចិត្ត ចំពោះ​ពាក្យសន្យា​របស់លោក Liam Hemsworth​

លោក​បាន​ប្រាប់ថា លោក​ដូចជា​ខ្វះ​អ្វី​ម្យ៉ាង ពេលដែល​គ្មាន Miley នៅ​ជិត ហើយ​លោក​មិនដែល​ឈប់​ស្រឡាញ់​នាង​ម្តងណា​ឡើយ ។ លោក​ថែមទាំង​ប្រាប់ទៀតថា Miley ជា​ស្នេហា​ពិត​របស់លោក​តែ​ម្នាក់​គត់ ហើយ​សន្យាថា លោក​នឹងមិន​បង្កើត​កំហុស​ច្រំ​ដែល​ម្តងទៀត​ទេ ដែល​មានន័យថា លោក​មិន​លែងដៃ​នាង​ម្តង​ទៀតឡើយ ។​ នេះ​ជា​ព័ត៌មាន​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​នាង Miley ក៏ដូចជា​អ្នកគាំទ្រ​អ្នក​ទាំងពីរ​តាំងពីដើម​មក ហើយ​គ្រប់គ្នា​សុទ្ធតែ​សង្ឃឹមថា លោក Liam នឹង​អាច​រក្សា​ការសន្យា​មួយ​នេះ​បាន ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ហូលីវូដ ឡៃ​យ៍​)