ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក

Doliprane TVC

ទីបំផុត​អ្នកចម្រៀង​វ័យក្មេង ស៊ូ ស៊ី​រី​កា បាន​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ថោ​ន​ហើយ បន្ទាប់ពី​នាង​ព្យាយាម​លាក់​មុខ​អស់​រយៈពេល​ជា​យូរ​មក​នោះ ជាក់ស្តែង​នៅ​រាត្រី​យប់​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៦​ក្នុង​កម្មវិធី ប្រគុំ​តន្ត្រី​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័នធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាមួយ​វត្តមាន​ថ្មី​របស់​នាង ។ ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក​នៅក្នុង​វិស័យ​សិល្បៈ បន្ទាប់​ពីស​ង្ងំ​យក​ពិស​មួយរយៈ ជាពិសេស​ពេលដែល​នាង​បាន​ឈាន​ជើង​ចូល​ផលិតកម្ម​ថោ​ន ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​កាន់តែ​រឹងមាំ​ថែមទៀត ។

ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក

​ស៊ូ ស៊ី​រី​កា បាន​បាត់​មុខ​ពី​សិល្បៈ​មួយរយៈ​ពេល​មកហើយ ដោយសារ​នាង​រក​ទ្រនុំ​មិនទាន់​ឃើញ ណាមួយ មួយរយៈ​ពេលមុន នាង​ជាប់​ចេញទៅ​សហរដ្ឋអាមេរិក​ជាមួយ​ក្រុមគ្រួសារ​ផង ទើប​ធ្វើ​ឲ្យ​នាង​បាត់​មុខ បាត់មាត់ឈឹង​ពី​សិល្បៈ រហូត​ធ្វើ​ឲ្យ​ទស្សនិកជន​គិតថា នាង​ឈប់​ពី​វិស័យ​សិល្បៈ​ទៅហើយ​។ ប៉ុន្តែ​ពេលនេះ​នាង​វិល​ត្រឡប់មកវិញ ជាមួយនិង​បទ​ចម្រៀង​ថ្មី ដែលមាន​ចេញ​នៅក្នុង​ផលិតកម្ម​ថោ​ន ហើយ​បទ​ចម្រៀង​ចំនួន​ប្រាំ​បទ​របស់​នាង​បាន​ថត​រួចរាល់​និង​ចេញលក់​នៅលើ​ទីផ្សារ​រួចរាល់​មកហើយ​ដែរ ពេលនេះ នាង​កំពុង​ព្យាយាម​បង្ហាញមុខ​នៅលើ​ឆាក​ប្រគុំ​តន្ត្រី ដើម្បី​ផ្សព្វផ្សាយ ពីបទ​ចម្រៀង​ថ្មីៗ​ទាំងនោះ ឲ្យ​យុវវ័យ​បាន​ស្គាល់ ។

ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក

​ការ​លេចមុខ​របស់ ស៊ូ ស៊ី​រី​កា លើក​នេះ គេ​បាន​ចាប់អារម្មណ៍​ឃើញថា នាង​កាន់តែ​ស្រស់ស្អាត​ប្លែក ហើយ​រូបរាង​របស់​នាង ក៏​ស្គម​ស្អាត​ជាង​មុន​ដែរ សូម្បីតែ​សម្លេង​របស់​នាង ក៏​ចាប់​ផ្តើមឡើង​ខ្ពស់​ហើយ​ច្រៀង​បានល្អ​ជាង​មុន ដោយសារតែ​នាង​ព្យាយាម​ហ្វឹ​ត​ហាត់​លត់​ដំ​សម្លេង​នៅផ្ទះ​រាល់ពេល​ទំនេរ ។ ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​លេចមុខ​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​តាម​ស្ថានីយ៍ទូរទស្សន៍​នានា នាង​មិន​ត្រឹមតែ​ច្រៀង​ចម្រៀង​ជា​សា​ភាសា​ខ្មែរ​បានល្អ​នោះទេ សូម្បីតែ​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស ក៏​នាង​ច្រៀង​បាន ល្អ មិន​ចាញ់​តារា​អាជីព​ល្បីៗ​មួយចំនួន​ឡើយ ។​មិនតែប៉ុណ្ណោះ​គ្រាន់តែ​បង្ហាញមុខ​នៅតាម​ឆាក​ប្រគុំ​តន្ត្រី​ភ្លាម ស៊ូ ស៊ី​រី​កា មាន​អ្នករាំ​អម​ពីក្រោយ​ភ្លែត នេះ​កាន់តែ​បង្ហាញ​ឲ្យ​ឃើញថា ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក​ទីផ្សារ​ហើយ​ក្នុង​ឆ្នាំ ២០១៦​នេះ ។

ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក

​ពេល​ជួប​ជាមួយ ស៊ូ ស៊ី​រី​កា មុនពេល​ដែល​នាង​មិនទាន់​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​ថោ​ន នាង​ធ្លាប់បាន​ប្រាប់ថា នាង​ចេញ​ច្រៀង​គ្រប់កន្លែង​មិន​ថា កម្មវិធី​តូចធំ​ឬ​តាម​កម្មវិធី​ប្រគុំ​តន្ត្រី​របស់​ទូរទស្សន៍​និង​ក្រុមហ៊ុន​មួយចំនួន​ទេ គឺ​នាង​ទទួល​ទាំងអស់ ដើម្បី​ពង្រឹង​កេ​រ្តិ័​ឈ្មោះ​របស់​នាង​។​ទោះបីជា​តម្លៃ​ខ្លួន​ខ្ពស់​ឬ​ទាប នាង​មិន​ចាប់អារម្មណ៍​ឡើយ សំខាន់​នាង​អាច​បង្ហាញមុខ​ឲ្យ​ទស្សនិកជន​បាន​ស្គាល់ ។ ​គួរបញ្ជាក់​ផងដែរ​ថា ឆ្នាំ​ថ្មី​នេះ ស៊ូ ស៊ី​រី​កា មាន​វ័យ​ ២០​ ឆ្នាំ​ហើយ នាង​មានបំណង​ប្រាថ្នា​ចង់​ក្លាយជា​តារាចម្រៀង​ល្បីឈ្មោះ​ម្នាក់​តាំងពីក្មេងៗ​មកម្ល៉េះ ។ នៅពេល​មាន​វ័យ​១៧​ឆ្នាំ នាង​បាន​ខំប្រឹងប្រែង​ហ្វឹ​ត ហាត់ពត់​សម្លេង​ដើម្បី​ប្រលង​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក គឺ The Voice Cambodia’s ទោះបីជា​លទ្ធផល​ដែល​នាង​ទទួលបាន​មិន​ដូច​អ្វីដែល​ខ្លួន​ប៉ងប្រាថ្នា​ក្តី តែ​នាង​មិនបាន​អស់សង្ឃឹម ឡើយ ផ្ទុយទៅវិញ នាង​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​អាជីព​នេះ កាន់តែខ្លាំង​ឡើងៗ ។

ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក

​ស៊ូ ស៊ី​រី​កា តែងតែ​បង្ហាញមុខ​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី និង​ចេញ​តាម​កញ្ចក់​ទូរទស្សន៍​នានា ទោះបីជា​មិន​ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់​ក្តី តែ​នាង​រីករាយ​ជាមួយ​លទ្ធ​ល​ទាំងនោះ ពីព្រោះ​នាង​ចង់ ពង្រឹង​អាជីព​ចម្រៀង​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​ក្លាយទៅជា​តារាចម្រៀង​ល្បី ដែល​នាង​ប៉ងប្រាថ្នា តាំង ពី​កុមារភាព​មក​នោះ ៕ ​អា​លី​ណា

ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក

ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក

ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក

ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក

ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក

ស៊ូ ស៊ី​រី​កា ចាប់ផ្តើម​វាយលុក