ជំងឺ​ចម្លែក​! ក្អក​ចេញ​បាល់ទាត់​ពី​ក្នុង​ពោះ ​គួរឱ្យខ្លាច (មានវីដេអូ)

Doliprane TVC

ប្រភពព័ត៌មាន Reuters ពី​ទីក្រុង​ឡុង​ដ៍ បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ វីលៀម​ស៍ (Williams) រស់នៅ​ទីក្រុង Leicestershire ដែល​កាលពី ២ ឆ្នាំមុន​ធ្លាប់​វះកាត់​ជំងឺមហារីក​ពោះវៀនធំ​នោះ គឺ​ក្រោយមក​បានក្លាយ​ទៅជា​ជំងឺ ក្លន ដែល​គេ​ហៅថា ខ្យល់​ក្នុង​ពោះវៀនតូច ។ ដូច្នេះហើយ​នៅពេលដែល​គាត់ ក្អក​ម្តងៗ គឺមាន​វត្ថុ​អ្វីមួយ​ដែលមាន​រាង​មូល​ដូចជា​កូន​បាល់ តូច ធំ រមៀល​ចុះឡើង​គួរ​ឲ្យ ស្ញើប និង ខ្លាច​ខ្លាំង ណាស់ ។​

​តាមពិតទៅ​អ្នកជំងឺ ក្លន គឺ​ដោយសារតែ​សាច់ដុំ​នៅក្នុង​ពោះ ឬ ជាលិកា​មាន​កន្លែង​ចន្លោះប្រហោង​ច្រើន នោះ​ទើប​បណ្តាល​ឲ្យ​សរីរាង្គ​ងាយ​នឹង​រំកិល​ខុសពី​ចំណុច​ធម្មតា ។ ចំណែក​ស្ថានភាព​របស់លោក វីលៀម​ស៍ គឺ​ហាក់ដូចជា​ទូលំទូលាយ​បន្តិច ហើយ​ដោយសារ​តែមានរ​ន្ធ​នៅលើ​ផ្ទៃពោះ​មាន​ទំ​ហ៊ំ ២០x៣០ សង្ទីម៉ែត្រ​ប៉ុន បាល់ទាត់​នោះ គឺ​លើសពី​អ្នកជំងឺ​ធម្មតា​រហូតដល់​ទៅ ១០ ដង ។ ដូច្នេះហើយ​ឲ្យ​តែ​លោក វីលៀម​ស៍ ក្អក​ម្តងៗ គឺ​វត្ថុ​មូល​ដូច​កូន​បាល់​តូច ធំ នោះ​តែង​រមៀល​ចុះឡើង និង​លៀន​ចេញមកក្រៅ​តែម្តង ។​

ជំងឺ​ចម្លែក​! ក្អក​ចេញ​បាល់ទាត់​ពី​ក្នុង​ពោះ ​គួរឱ្យខ្លាច (មានវីដេអូ)

ជំងឺ​ដ៏​ចម្លែក​នេះ គឺ​ធ្វើឱ្យមាន​ការប៉ះពាល់​យ៉ាងខ្លាំង​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់លោក​​វីលៀម​ស៍ ដោយ​តែងតែ​ជួប​នូវ​អា​ការៈឈឺ​ចង្កេះ និង ឈឺ​ជើង​ជាដើម ។ ដោយសារតែ​ជំងឺ​ដ៏​ចម្លែក​បែបនេះ​ធ្វើឱ្យ វីលៀម​ស៍ ទទួលរង​នូវ​ការ​មាក់ងាយ​ផងដែរ ដោយ​គេ​ចាត់ទុកថា ជា​សត្វ​ចម្លែក ព្រមទាំង​មាន​គេ​សួរ​គាត់​ថា តើ​កូន​ក្នុង​ផ្ទៃ​នោះ​ពេលណា​កើត​ថែម​ទៀតផង​? មិនតែប៉ុណ្ណោះ​ក៏មាន​គេ​ចោទ​គាត់​ថា ជា​ចោរលួច​លាក់ទុក​របស់ របរ​នៅក្នុង​ពោះ​ទៀតផង ៕ គ ឡេង​