លោក អ៊ុ សុផល នាំយកអំណោយនិងថវិកា ៤លានរៀល ផ្តល់ជូនអតីត គ្រួសារកងទព័ ក្រោយប្តីស្លាប់ចោល

បន្ទាយមានជ័យ៖ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងសម្រួលដល់ទុក្ខលំបាក នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ក្រុមការងារ សមាគមអតីតយុទ្ធជន កម្ពុជា ក្រុងប៉ោយប៉ែត បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ ប្រើប្រាស់ និងថវិកាចំនួន ៤លានរៀល ទៅចែកជូនដល់អតី គ្រួសារកងទព័ម្នាក់ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល។

ក្រុមគ្រួសារសព ដែលទទួលបានអំណោយ ថ្ងៃនេះ មានឈ្មោះ ហង្ស មួត ភេទប្រុស អាយុ ៥៣ឆ្នាំ អតីតជាយោធា តំបន់ប្រត្តិបត្តិការ សឹករងខេត្តបន្ទាយមានជ័យ និងជាជនពីកា ពីម័យសង្គ្រាម បានទទួល មរណៈភាពកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦។

លោក អ៊ុ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានឲ្យដឹងថា បើទោះបីជាអំណោយនេះ វាមិនអាចធ្វើឲ្យ ក្រុមគ្រួសាររបស់គាត់ ក្លាយជាអ្នកមានបានក៏ដោយ តែវាជាការរួមចំណែក ដោះស្រាយទុក្ខលំបាក របស់ពួកគាត់ខណៈដែលប្រពន្ធកូនអតីតយោធា រូបនេះកំពុងជួបការលំបាក ក្រោយពេលប្តីស្លាប់ចោលមួយរយៈ។

លោកបានបន្តថា បាត់បង់លោក ហង្ស មួត គឺជាការបាត់បង់ធនធានមនុស្ស ដ៏សំខាន់មួយរូប ដែលកន្លងមក លោកធ្លាប់មានស្នាដៃ បំពេញការងារ ដើម្បីជាតិមាតុភូមិ បំពេញតួនាទី ភារកិច្ចក្នុងនាមជាកងទ័ព។ ការនាំយកអំណោយ និងថវិការមកចែកជូនដល់ គឺជាការដឹកគុណដល់គាត់ ដែលជាអតីតយុទ្ធជន បានពាលីដើម្បីជានាពេលកន្លងមក៕

លោក អ៊ុ សុផល នាំយកអំណោយនិងថវិកា ៤លានរៀល ផ្តល់ជូនអតីត គ្រួសារកងទព័ ក្រោយប្តីស្លាប់ចោល

លោក អ៊ុ សុផល នាំយកអំណោយនិងថវិកា ៤លានរៀល ផ្តល់ជូនអតីត គ្រួសារកងទព័ ក្រោយប្តីស្លាប់ចោល