ញ៉ាំ​ថ្នាំ​គួរ​ញ៉ាំជាមួយ​ទឹក​អ្វី​ទើប​ល្អ​?

ញ៉ាំ​ថ្នាំ​គួរ​ញ៉ាំជាមួយ​ទឹក​អ្វី​ទើប​ល្អ​?

វា​ជា​ការប្រសើរ​បំផុត ក្នុងការ​លេបថ្នាំ​របស់​អ្នក​ជាមួយ​នឹង​ទឹក​ធម្មតា ដោយសារ​តែ​ទឹកតែ និង ទឹកដោះគោ គឺ​មិន​ត្រូវបាន​ជួយ​ដល់​ការ​បឺត​ស្រូប របស់​សមាសធាតុ​រួមផ្សំ​របស់​ថ្នាំ​ជាក់លាក់​មួយចំនួន នោះទេ ។​ថ្នាំ​ទាំង​នោះ​មានដូចជា​៖  ថ្នាំ​គ្រាប់​សារជាតិ​ដែក និង ថ្នាំ​ផ្សះ​តេត្រា​ស៊ីគ្លី​ន ( tetracycline antibiotics) ។ ដូច្នេះ អ្នក​ត្រូវ​ចងចាំ​ថា អ្នក​មិន​ត្រូវ​ធ្វើការ​លេបថ្នាំ​ភ្លាមៗ បន្ទាប់ពី​ពេល​ទទួលទាន​អាហារ ពេលព្រឹក​រួច​នោះ​ទេ​។ 

​អ្នក​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់ អោយបាន ១​ម៉ោង​សិន បន្ទាប់​ពី​អ្នក​បាន​ផឹក ទឹក ដោះ​គោ​, តែ ឬ កាហ្វេ​មុន​ពេល​អ្នក​ត្រូវ​លេបថ្នាំ ។ ឧទាហរណ៍ ប្រសិនបើ​អ្នក ត្រូវ​ផឹក​ទឹកដោះគោ ជាមួយ នឹង​អាហារ​ពេលព្រឹក ឬ នៅ​មុន​ពេល​អ្នក​ចូល​គេង នោះ​អ្នក​ត្រូវ​លេបថ្នាំ មួយ​ម៉ោង ក្រោយ​ពេល​អ្នក ញុំ​ា អាហារ​ពេលព្រឹក​រួច ឬ មួយ​ម៉ោង​មុន​ពេល​អ្នក​ផឹក​ទឹកដោះគោ នៅពេល​យប់ ៕


ប្រែសម្រួលដោយ​៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។