ម៉េង កែវពេជ្ជតា ​បង្ហោះ​ជិត​ ១​ ពាន់ ​​រូប​ក្នុង​ហ្វេ​ស​ប៊ុ​ក

Doliprane TVC

​ថ្មីៗ​ នេះ​អ្នក​ធ្លាប់​ស្គាល់​ និង ​គាំទ្រ ម៉េង កែវពេជ្ជតា បានបង្ហាញ​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​ចំពោះ​ការ ដែល​គេ​ឃើញ​នៅក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​មានការ​បង្ហោះ​នូវ​រូបភាព​ជាច្រើន​គឺ រហូតដល់​ជិត​១​ ពាន់​រូបឯណោះ​។ រូបភាព​ដែល​បង្ហាញ​ពី​សកម្មភាព​នៅ​គ្រប់​ទីកន្លែង​ដែល​ម៉េង កែវពេជ្ជតា បាន​ទៅដល់​ទាំង​ក្នុង និង​ក្រៅប្រទេស​ចំនួន​ជិត​១​ពាន់​ប៉ុស្តិ​ត្រូវបាន​គេ​ឃើញ​នាង​យកមក​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​គេ​យល់ថា​នោះ​ជាការ​ចង់​រំលឹក​នូវ​សកម្មភាព​និង​បណ្តា​អនុស្សាវរីយ៍​របស់​នាង​នាពេល​កន្លងទៅ​តាមរយៈ​រូបភាព ទាំងនោះ​។​

ម៉េង កែវពេជ្ជតា ​បង្ហោះ​ជិត​ ១​ ពាន់ ​​រូប​ក្នុង​ហ្វេ​ស​ប៊ុ​ក

​រហូតមកទល់​ពេលនេះ​តារាចម្រៀង ម៉េង កែវពេជ្ជតា នៅតែ​ត្រូវបាន​មហាជន​ទទួលស្គាល់ថា ជា​តារាចម្រៀង​ល្បី​និង​លេចធ្លោ​ម្នាក់​ដែរ​ក្នុងចំណោម​តារាចម្រៀង​ផ្សេងៗ​ទៀត​ពិសេស​នាង​ក៏​ជា​តារា ចម្រៀង​ដែល​ប្រកាន់យក​នូវ​គោល​គំនិត​មិន​ចម្លង​តាម​បរទេស​សុខចិត្ត​ច្រៀង​តែ​បទ​ចម្រៀង​ដែល​និពន្ធ​ដោយ​ខ្លួនឯង​។​

ម៉េង កែវពេជ្ជតា ​បង្ហោះ​ជិត​ ១​ ពាន់ ​​រូប​ក្នុង​ហ្វេ​ស​ប៊ុ​ក

ចាប់តាំងពី​អ្នកនាង​ម៉េង កែវពេជ្ជតា បែកបាក់​ពី​អតីត​ស្វាមី មក មាន​រយៈពេល ​៥​ ទៅ​ ៦ ​ឆ្នាំ​ហើយ តែ​នាង​មិនទាន់​ទទួលយក​បុរស​ណា​ជា​គូគ្រង​ថ្មី​នៅឡើយ ។ ជានិច្ចកាល​គេ​តែងតែ​ឃើញ​នាង រក្សា​គោលជំហរ​មើលថែ​កូនប្រុស​ស្រី​បាន​យ៉ា​ង​ល្អ ទោះជា​នឿយហត់ និង​ត្រូវគេ​និយាយ​ចំអក​បែបណា​ក្តី ។​ សូម្បីតែ​កន្លងទៅ​រវាង​លោករ​ត្ន័ មករា និង នាង បាន​បង្ក​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន មួយចំនួន​ថា ហាក់​ស្និទ្ធស្នាល​គ្នា​ប្លែក ដោយសារតែ​គេ​ឃើញ ច្រៀង​ជាមួយ គ្នា បាន​បណ្តើរគ្នា​ចូលរួម​មង្គលការ​លោក​សុវណ្ណ មករា និង​ឈិន សុធា​រី និង​ក្រោយមក​ចូលរួម​មង្គលការ​លោក​គង់ សុធា​រិ​ទ្ឋិ ដោយ​អង្គុយ​ញាំ​ុ​អាហារ​នៅ​តុ​ជាមួយគ្នា​ទៀត ហើយ តារាចម្រៀង​មួយគូ​នេះ​បាន ច្រៀង​រួមគ្នា​ក្នុង​កម្មវិធី​តន្ត្រី​សប្បុរសធម៌​ជួយ​ក្រុមគ្រួសារ​លោក ស៊ីន ស៊ី​សាមុត នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ក្តី​ក៏​នាង​បាន អះអាងថា​គ្មាន​រឿង​ស្នេហា​ឡូកឡំ​ទេ​។​

ម៉េង កែវពេជ្ជតា ​បង្ហោះ​ជិត​ ១​ ពាន់ ​​រូប​ក្នុង​ហ្វេ​ស​ប៊ុ​ក

នាង​បញ្ជាក់ថា​៖​ប្រការ​ដែល​ខ្ញុំ​ប្រែជា​មក​ជិតដិត​គ្នា​ក៏​ព្រោះតែ​យល់ឃើញថា​លោក​មករា​គាត់​មាន​សំឡេង​ល្អ និង​ទេពកោសល្យ​ក៏​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ម្យ៉ាងទៀត​គាត់​ចេះ​ច្រៀង​ចម្រៀង​បែប​មនោ ស​ញ្ចេ​ត​នាពី​ដើម​បាន​យ៉ាង​ពីរោះ និង​ចេះ​ស្ទើរតែ​គ្រប់​បទ​មានការ​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​មហាជន​ទើប​ចាប់​ដៃគូ​ច្រៀង​ជាមួយ ។ ការចាប់​ដៃគូ​ច្រៀង​ក៏មាន​សភាព​ស៊ីសង្វាក់​គ្នា​មើលទៅ​ល្អ​ទើប​មាន​កម្មវិធី​មួយចំនួន​យើង​ត្រូវ​សម្តែង​ជាមួយគ្នា​គ្មាន​ការគិត​ទៅលើ​បញ្ហា​ស្នេហា​ក្រៅពី​សិស្ស​ច្បង​សិស្ស​ប្អូន​ឡើយ​» ។​

ម៉េង កែវពេជ្ជតា ​បង្ហោះ​ជិត​ ១​ ពាន់ ​​រូប​ក្នុង​ហ្វេ​ស​ប៊ុ​ក

គួររំលឹកថា ម៉េង កែវពេជ្ជតា នាពេល​កន្លងទៅ​ធ្លាប់បាន​ចេញមុខ​ស្នើ​ទៅដល់ ទស្ស​និក ជន ក៏ដូចជា​អ្នក​ដែល​និយម​លេង​បណ្តាញ ទំនាក់ទំនង សង្គម​យក្ស Facebook ទាំង អស់ សូម មេត្តា កុំ​យក​រូបភាព អាសអាភាស​មក​បង្ហោះ នៅលើ​បណ្តាញ​មួយ​នេះ ព្រោះថា វា​ជា ទង្វើ​អសីលធម៌ និង​ធ្វើ​ឲ្យ​ក្មេងៗ ឃើញ​រូបភាព​បែប​នោះ​នាំ​ឲ្យ​មានការ​ភ្លើតភ្លើន​។​តាមរយៈ​សារ ដ៏​វែង​អន្លាយ របស់ តារា ចម្រៀង​ល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា បាន​សរសេរ​រៀបរាប់ ឲ្យ ដឹងថា «​មិនមែន​សំណូមពរ ទេ តែ​ជាការ​រំឭក​ដល់​បងប្អូន ដែល​ចូលចិត្ត post រូប​ទាំងឡាយ មាន​លក្ខណៈ អសីលធម៌ គ្រប់បែប យ៉ាង នេះ ល្មម​ដល់ពេល​បញ្ឈប់​បាន​ហើយ ។

ម៉េង កែវពេជ្ជតា ​បង្ហោះ​ជិត​ ១​ ពាន់ ​​រូប​ក្នុង​ហ្វេ​ស​ប៊ុ​ក

ថ្វី​ត្បិត ប្រព័ន្ធ​សង្គម Facebook គឺជា​បណ្តាញ សារព័ត៌មាន​សារ​ធារ​ណៈ ប៉ុន្តែ​អ្នក​និយម​លេង Facebook ឬ​ប្រព័ន្ធ​ដទៃទៀត​ទាំងអស់ ក៏មាន​អ្នកភាគច្រើន មិន​ចូលចិត្ត​ឃើញ​រូបភាព​បែបអានា​ចា​រ្យ ដូច្នេះ​ដែរ ព្រោះ​គាត់​មានកូន​ស្រី ប្អូនស្រី​ដែលមានវ័យក្មេង មិន​ចង់ឲ្យ​ប៉ះពាល់ដល់​ការអប់រំក្នុង​គ្រួសារ​របស់​ពួកគាត់​»៕ ដេវីត​