កម្លាំងអធិការដ្ឋាន ខណ្ឌសែនសុខ ឃាត់ខ្លួន មនុស្សប្រុសស្រី ៥នាក់ ក្នុងករណីផ្សេងគ្នា

ភ្នំពេញ៖ កាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋានខណ្ឌសែនសុខ បានធ្វើការចុះប្រតិបតិ្តការ ឃាត់មនុស្សប្រុសស្រី៥នាក់ ក្នុងករណី២ផ្សេងគ្នា នៅចំណុចផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី និងមួយកន្លែងទៀត ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា។

កម្លាំងអធិការដ្ឋានខណ្ឌសែនសុខ ដឹកនាំកម្លាំងចុះបង្រ្កាបចំនួន២ករណី ករណីទី១ ត្រូវបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅវេលាម៉ោង១៣និង០០នាទី ស្ថិតនៅចំណុចផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី  ជនសង្ស័យដែលត្រូវឃាត់ខ្លួន ក្នុងករណីល្បែងស៊ីសងខុសច្បាប់ (បៀ) ទី១ ឈ្មោះ ចាន់ វ៉ាន់ដេត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាងផ្សារទ្រុងរថយន្ត, ទី២ ឈ្មោះ តែម បូរ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរលក់កាសែត និងទី៣ ឈ្មោះ ឃាំ សុវណ្ណ ភេទប្រុស អាយុ ៣២ឆ្នាំ ជនសង្ស័យទាំងបីនាក់ ស្នាក់នៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ សម្ភារដកហូតមាន បៀ១ដុំ តុ១ កម្រាល១ និងកៅអីមួយចំនួន ។  រីឯ ករណីទី២ ត្រូវបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ នៅវេលាម៉ោង១៥និង៣០នាទី ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ឃាត់ខ្លួនក្នុងករណីជួញដូរ និងផ្តល់ទីតាំងប្រើប្រាស់សារធាតុញៀន ទី១ ឈ្មោះ សេង លក្ខណា ហៅស្រីទូច ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងកន្លែងឃាត់ខ្លួន និងទី២ ឈ្មោះ សាន វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល កន្លែងឃាត់ខ្លួន ព្រមទាំងដកហូតក្រាមពណ៌សថ្លា ២កញ្ចប់ថង់តូច ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បាននាំមកអធិការដ្ឋានដើម្បីកសាងនីតិវិធី៕

កម្លាំងអធិការដ្ឋាន ខណ្ឌសែនសុខ ឃាត់ខ្លួន មនុស្សប្រុសស្រី ៥នាក់ ក្នុងករណីផ្សេងគ្នា

កម្លាំងអធិការដ្ឋាន ខណ្ឌសែនសុខ ឃាត់ខ្លួន មនុស្សប្រុសស្រី ៥នាក់ ក្នុងករណីផ្សេងគ្នា

កម្លាំងអធិការដ្ឋាន ខណ្ឌសែនសុខ ឃាត់ខ្លួន មនុស្សប្រុសស្រី ៥នាក់ ក្នុងករណីផ្សេងគ្នា