ផ្លែ​បឺ​រមាន​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​?

ផ្លែ​បឺ​រមាន​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​?

ផ្លែ​បឺរ គឺជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង ដែល​មាន​ប្រភព​មក​ពី Persea Americana  ដែល​វា​ជា​ដើមឈើ​មួយ ដែល​មាន​ពណ៌​បៃតង​ជានិច្ច និង អាច​មាន​កំពស់​រហូត​ដល់ ៦៥​ហ្វីត​។ ផ្លែ​បឺរ មាន​ជាច្រើន​ប្រភេទ​ផ្សេងៗ គ្នា ដែល​ត្រូវបាន​គេ​ចាត់​ជា​បី​ក្រុម​សំខាន់ៗ រួមមាន​៖ ប្រភេទ Mexican, Guatemalean, និង West Indian​ដែល​ពួក​វា​ទាំងនោះ មាន​សភាព​ខុសគ្នា​ដោយសារ ទំហំ​, រូបរាង​, គុណភាព និង ភាព​ឆាប់​ត្រជាក់​របស់​វា ។ ផ្លែ​បឺរ ដែល​មាន​ភាពល្បីល្បាញ​ជាងគេ នៅក្នុង​សហរដ្ឋអាមេរិក គឺ​ប្រភេទ Hass ដែល​វា​មាន សភាព​គគ្រើម និង មាន​សំបក​ខ្មៅ លាយ​ពណ៌​ត្នោត​ក្រហម​ដូច​ម្ទេស​។ ប្រភេទ​ទូទៅ​ម្យ៉ាងទៀត គឺ Fuerte​ដែល​មាន​ទំហំ​ធំ​ជាង ប្រភេទ Hass និង មាន​សំបក​រលោង មាន​ពណ៌​បៃតងចាស់ និង មាន​រាង​ដូច​ផ្លែ​ព័រ ។​

ផ្លែ​បឺរ គឹ​មាន​ទំងន់​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទ​របស់​វា ។ ផ្នែក​នៃ​ផ្លែ​បឺ​រដែល​អាច​ញុំ​ា​បាន គឺ​សាច់​ខាងក្នុង​របស់​វា ដែល​មាន​ពណ៌​លឿង​បៃតង និង មាន​រសជាតិ ឈ្ងុយឆ្ងាញ់ មាន​ជាតិ​បឺរ និង មាន​រសជាតិ​ស្រដៀង​សណ្តែកដី​បន្តិច​។ ហើយ​សំបក និង គ្រាប់​របស់​វា គឺ​មិន​អាច​ញុំ​ា​បាន​នោះ​ទេ​។​
 

អត្ថប្រយោជន៍​របស់​ផ្លែ​បឺរ ចំពោះ​សុខភាព​

  • ​ការពារ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​។ ផ្លែ​បឹរ ត្រូវបាន​គេ​បង្ហាញថា វា​មាន​ឥទ្ធិពល ក្នុង​ការរារាំង​ដល់​ការរីកលូតលាស់ របស់​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​។​
  • ​ប្រឆាំង​ការពារ នឹង ជំងឺមហារីក​ក្នុង​មាត់​។ តាម​ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា សា​មាស​ធាតុ ផ្សំ​ជាក់លាក់​មួយចំនួន​នៅក្នុង ផ្លែ​បឺរ គឺ​អាច​ស្វែងរក​ឃើញ​នូវ កោសិកា​ត្រៀម​មហារីក និង កោសិកា​មហារីក​ដែល​មាន​នៅក្នុង​ក្រអូម​មាត់ ហើយ​វា​អាច​ធ្វើ​ការបំផ្លាញ​ពួក​វា​បាន ដោយ​មិន មាន​ការប៉ះពាល់​ដល់ កោសិកា​ដែលមាន​សុខភាព​ល្អ​នោះ​ទេ​។​
  • ​ជួយ​ការពារ​ដល់ ជំងឺមហារីក​សុដន់​។ ផ្លែ​បឺរ ក៏ដូចជា ប្រេង​អូ​លីវ គឺ​មាន​ផ្ទុក​នូវ​ជាតិ oleic acid ខ្ពស់ ដែល​វា​ត្រូវ​បាន​គេ បង្ហាញថា វា​អាច​ជួយ​ការពារ​ដល់ ជំងឺមហារីក​សុដន់ នៅក្នុង​ករណី​សិក្សា​ជា ច្រើន​។​
  • ​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​ភ្នែក​។ ផ្លែ​បឺរ​គឺ​មាន​សារជាតិ carotenoid lutein នៅក្នុង​នោះ ច្រើនជាង ប្រភេទ​ផ្លែឈើ​ដទៃទៀត​។ សារជាតិ  lutein ធ្វើការ ការពារ​ប្រឆាំងនឹង​ឱនភាព​នៃ​ការ មើលឃើញ និង ជំងឺភ្នែកឡើងបាយ ដែល​វា​ទាំងពីរ​នេះ គឺ​ជា​ជំងឺ​ភ្នែក ដែល​ទាក់ទង​នឹង​អាយុកាល​។​
  • ​ជួយ​បន្ទាប កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​។ ផ្លែ​បឺរ គឺ​មាន​ជាតិ beta- sitosterol ដែល​វា​ជា​សមាសធាតុ​ផ្សំ មួយ​ដែល ត្រូវ​បាន​បង្ហាញថា​វា​មាន ឥទ្ធិពល​ក្នុង​ការជួយ​បន្ទាប​ដល់ កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​។ នៅក្នុង ករណី​សិក្សា​មួយ មាន​អ្នកស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការពិសោធន៍​នេះ ចំនួន ៤៥​នាក់ បាន​មាន​ការធ្លាក់ ចុះ​ជា​មធ្យម នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល បាន​ដល់ ១៧​ភាគរយ បន្ទាប់ពី​ពួកគេ បាន​ញុំ​ា​ផ្លែ​បឺ​រ តែ​ក្នុង រយៈពេល​មួយ​សប្តាហ៍​ប៉ុណ្ណោះ ។​
  • ​ជំនួយ​ដល់​សុខភាព​បេះដូង ។ ទឹក​ផ្លែ​បឺ​រមួយ​កែវ មាន​សារជាតិ folate ចំនួន ២៣​ភាគរយ ដែល​វា ត្រូវបាន​គេ​ណែនាំ​អោយ​អ្នក ធ្វើការ​ទទួលទាន​អោយបាន​រៀងរាល់ថ្ងៃ​។ ការសិក្សា​បាន​បង្ហាញថា អ្នក​ទាំងឡាយ​ណា​ដែល​បាន ទទួលទាន​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារជាតិ folate គឹ​មានការ ប្រឈម​នឹង​ជំងឺ​បេះដូង ក្នុង​កម្រិត​ទាប ជាង​អ្នក​ដែល​មិន​បាន​ទទួលទាន​ពួកវា​។ វីតាមីន E ដែល​ជា​ប្រភេទ​ខ្លាញ់ monounsaturated និង សារជាតិ​glutathione នៅក្នុង​ផ្លែ​បឺរ ក៏បាន​ផ្តល់​ភាព អស្ចារ្យ ចំពោះ​សុខភាព​បេះដូង​របស់​អ្នក​ផងដែរ​។​
  • ​ការពារ​ជំងឺ​ដាច់​ស​សៃឈាម ក្នុង​ខួរក្បាល​។ កម្រិត​ខ្ពស់​នៃ​សារជាតិ folate នៅក្នុង​ផ្លែ​បឺរ ក៏​ត្រូវបាន ការពារ​អ្នក​ប្រឆាំង​នឹង ជំងឺ​ដាច់​ស​សៃឈាម​ខួរក្បាល​ផងដែរ​។ មនុស្ស​ដែល​បរិភោគ​អាហារ ដែល​សំបូរ​ទៅ​ដោយ​សារជាតិ folate គឺ​មាន​អត្រា​នៃ​ការ​ប្រឈម​នឹង ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរ ក្បាល​តិចជាង អ្នក​ដែល​មិន​បាន​ទទួលទាន​វា​។​
  • ​ធ្វើអោយ​ការ​បឺត​ស្រូប យក​សារជាតិ​បំប៉ន​បាន​ប្រសើរ​ជាង​មុន​។ ការសិក្សា​ស្រាវជ្រាវ បាន​រក ឃើញថា សារជាតិ​បំប៉ន​ជាក់លាក់​មួយចំនួន​ត្រូវបាន​បឺត​ស្រូប បាន​យ៉ាង​ល្អ​ជាង​មុន នៅពេល ដែល​ពួកគេ​បាន​ញុំ​ា​វា ជាមួយនឹង​ផ្លែ​បឺរ​។ នៅក្នុង​ករណី​សិក្សា​មួយ បានបង្ហាញ​ថា នៅពេលដែល អ្នក​បាន​ចូលរួម ករណី​សិក្សា​នេះ​បាន ទទួលទាន​បន្លែ​ដែលមាន​លាយ​ជាមួយ​នឹង​ផ្លែ​បឺរ គឺ​ពួកគេ បានធ្វើការ​បឺត​ស្រូប​យក​នូវ​សារជាតិ carotenoids បាន​ដល់​ទៅ​៥​ដង​ច្រើនជាង អ្នក​ដែល​មិនបាន ញុំ​ា​វា ជាមួយនឹង​ផ្លែ​បឺរ​។​
  • ​វា​ជា​ប្រភព​នៃ Glutathione ។ ផ្លែ​បឺរ​គឺជា​ប្រភពដ៏​ប្រសើរ​នៃ ពពួក Glutathione ដែល​វា​ជា​សារធាតុ ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត យ៉ាងសំខាន់ ដែល​អ្នកសិក្សា​ស្រាវជ្រាវ បាន​និយាយថា វា​ពិតជា​ផ្តល់ អត្ថប្រយោជន៍​ចំពោះ​ការ ការពារ​ប្រឆាំងនឹង​ភាព​ចាស់ជរា​, ជំងឺមហារីក និង ជំងឺ​បេះដូង ។​
  • ​ជាឃ្លាំង​ផ្ទុក​នូវ សារជាតិ​វីតាមីន E ។ ផ្លែ​បឺរ​គឺជា​ប្រភពដ៏​ប្រសើរ នៃ​សារជាតិ​វីតាមីន E ដែល​វា ជា​វីតាមីន​មួយ​ដ៏​សំខាន់ ដែល​ជួយ​ការពារ​ប្រឆាំងនឹង ជំងឺ​ជា​ច្រើន និង ជួយ​រក្សា​ដល់​សុខភាព​រាង កាយ​ទាំងមូល ៕

ប្រែសម្រួលដោយ​៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។