នៅ សូ​នី​តា បោះបង់​តំណែង​តួឯក​ទាំង ៤ រឿង បំពេញ​បំណង​គូស្នេហ៍

Doliprane TVC

តារា​ស្រី​រូប​ស្រ​ស់រាង​ស្រ​ឡូ​ន នៅ សូ​នី​តា ដែលជា​តារា​មាន​ជំនាញ​សិល្បៈ​ចម្រុះ​ដោយ​នាង​ជា តារា​សម្តែង តារា​បង្ហាញ​ម៉ូដ ពិធី​ការិនី និង​ជា​តារាចម្រៀង​ផង​នោះ គឺ​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ដែល​នាង​បាន​បាត់​មុខ​នៅក្នុង​ការសម្តែង​ភាពយន្ត ដែល​មុននេះ គឺ​នាង​មានការ​មមាញឹក​ខ្លាំងណាស់ ក្នុងការ​បង្ហាញមុខ​តាមរយៈ​ការសម្តែង​រឿង​នានា​ជា​បន្តបន្ទាប់ ។​ ការបាត់​មុខ​ពី​ការសម្តែង​ភាពយន្ត​បែបនេះ បើតាម​ព័ត៌មាន​ឱ្យដឹងថា គឺ​ដោយសារតែ​នាង​ជាប់ រវល់​ច្រើន​នៅក្នុង​ការងារ​ដើរ​បង្ហាញ​ម៉ូដ​នៅតាម​បណ្តា​ខេត្ត​នានា ឱ្យ​ផលិតផល​ផ្សេងៗ ព្រមទាំង​ថត ខារ៉ាអូខេ ឱ្យ​ផលិតកម្ម​មួយចំនួន​ទៀតផង ទើប​នាង​បោះបង់ចោល​ការសម្តែង​ភាពយន្ត​ក្នុង​តំណែង ជា​តួឯក​រហូតដល់​ទៅ ៤ រឿង​នោះ ។

នៅ សូ​នី​តា បោះបង់​តំណែង​តួឯក​ទាំង ៤ រឿង បំពេញ​បំណង​គូស្នេហ៍

តែបើ​តាម​ប្រភពព័ត៌មាន​ជិតស្និត​មួយ​បាន​បង្ហើប​ឱ្យដឹងថា ការ មិន​បង្ហាញមុខ​របស់​កញ្ញា មាន សូ​នី​តា នៅក្នុង​តួ​សម្តែង​ភាពយន្ត​បែបនេះ គឺ​មិនមែន​ដោយសារតែ នាង​ជាប់រវល់​ដើរ​ម៉ូដ​តាម​ខេត្ត រឺ​ថត​ខារ៉ាអូខេ អ្វី​នោះទេ គឺ​ដោយសារតែ​គូស្នេហ៍​របស់​នាង​ហាមឃាត់ និង មិន​ចង់ឱ្យ នាង​ចេញមុខ​ច្រើន​នៅក្នុង​សិល្បៈ​តែប៉ុណ្ណោះ ។ យ៉ា​នុ​

នៅ សូ​នី​តា បោះបង់​តំណែង​តួឯក​ទាំង ៤ រឿង បំពេញ​បំណង​គូស្នេហ៍

នៅ សូ​នី​តា បោះបង់​តំណែង​តួឯក​ទាំង ៤ រឿង បំពេញ​បំណង​គូស្នេហ៍

នៅ សូ​នី​តា បោះបង់​តំណែង​តួឯក​ទាំង ៤ រឿង បំពេញ​បំណង​គូស្នេហ៍